រដ្ឋាភិបាលអង់គ្លេស អាចនឹងដាក់ទណ្ឌកម្មលើក្លឹប Man City

រដ្ឋាភិបាលអង់គ្លេស ចាប់ផ្ដើមសើបអង្កេតករណីរបស់ប្រធានក្លឹប Manchester City ហើយ ក្រោយពីលោកបានទៅជួបជាមួយប្រធានាធិបតីស៊ិរីកាលពីពេលថ្មីៗនេះ។

លោក Sheikh Mansour ប្រធានក្លឹប Man City បានជួបលោក Bashar al-Assad កាលពីពេលថ្មីៗនេះ ដោយមិនបញ្ជាក់ច្បាស់ថាបាននិយាយគ្នារឿងអ្វីនោះទេ។ តែដោយសារលោក Bashar al-Assad នេះ ជាមនុស្សជំនិតឬនិយាយខ្លីថាជាគ្នារបស់លោកពូទីន ប្រធានាធិបតីរុស្ស៊ីផងនោះ ទើបបានជាធ្វើឱ្យអង់គ្លេសមិនពេញចិត្តនោះទេ ហើយក៏បានបង្ហាញការរិះគន់ច្រើនផងដែរ។ រហូតដល់មានដំណឹងថាប្រសិនបើអង់គ្លេសរកឃើញករណីមិនល្អកើតឡើងទាក់ទងសង្គ្រាមនៅអ៊ុយក្រែន នោះលោក Sheikh ក៏ទំនងជានឹងត្រូវដាក់ទណ្ឌកម្មស្រដៀងករណីរបស់លោក Roman Abramovic ដែរ។

សូមរំលឹកថាលោក Bashar al-Assad នេះហើយដែលជាអ្នកបញ្ជូនទាហានស៊ីរីរាប់ពាន់នាក់ចូលទឹកដីអ៊ុយក្រែន ដើម្បីជួយរុស្ស៊ីប្រយុទ្ធលុកលុយអ៊ុយក្រែន។ ដោយលោក Assad និងលោកពូទីន បានធ្វើការជាមួយគ្នារាប់ឆ្នាំមកហើយ៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT