Erik Ten ក្លាយជាភាពឈានមុខគេ មកដឹកនាំ Man Utd បន្ដ

លោក Erik ten Hag បានក្លាយជាបេក្ខភាពឈានមុខគេហើយក្នុងការមកដឹកនាំក្រុមបិសាចក្រហម Manchester United បន្ដ នៅរដូវកាលក្រោយនេះ។

លោក Ralf Rangnick នឹងដឹកនាំក្រុម Man Utd នៅត្រឹមចប់រដូវកាលនេះទេ។ លោកនឹងស្វែងរកអ្នកមកជំនួស ហើយបច្ចុប្បន្ននេះមានអ្នកចាត់ការច្រើននាក់ដែរ ដែលស្ថិតក្នុងក្រសែភ្នែករបស់លោក។ ដោយក្នុងនោះ លោក Erik ten Hag ដែលកំពុងដឹកនាំក្រុម Ajax កំពុងត្រូវបានគេមើលឃើញថាមានឱកាសច្រើនជាងគេហើយ។

ក្រុម Man Utd បានប្រមូលទិដ្ឋន័យដឹកនាំក្រុមរបស់អ្នកចាត់ការជាច្រើននាក់ដូចជា លោក Erik ten Hag , Mauricio Pochettino និង Thomas Tuchel ជាដើម។ ជាលទ្ធផលឃើញថាលោក Erik ហាក់មានប្រៀបជាងអ្នកចាត់ការដទៃទៀត ជាមួយប្រវត្តិដឹកនាំក្រុម Ajax បានល្អណាស់ បើទោះជាពួកគេលក់កីឡាករល្អៗចេញច្រើនហើយក៏ដោយ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT