Liverpool ប៉ះ Man City វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup

ក្រុមហង្សក្រហម Liverpool នឹងប៉ះក្រុម Manchester City នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup ខណៈដែលមួយគូរទៀតគឺក្រុម Crystal Palace ស្វាគមន៍ក្រុម Chelsea ។

ក្រុម Liverpool បានយកឈ្នះលើក្រុម Nottingham Forest| ក្នុងលទ្ធផល ១-០ ហើយក្រុម Manchester City វិញ បានយកឈ្នះលើក្រុម Southampton ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ។ ខណៈដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពួកគេក៏បានចាប់គូប៉ះគ្នាទៀត ដោយ Liverpool នឹងប៉ះ Man City នៅថ្ងៃ១៦ខែមេសាឆ្នាំ២០២២ខាងមុខ។ ខណៈដែល១គូទៀតនោះ គឺក្រុម Crystal Palace ប៉ះជាមួយក្រុម Chelsea ។

រំលឹកថាការប៉ះគ្នារវាងក្រុម Liverpool និង Man City នៅខែក្រោយនេះ គឺមានន័យថាពួកគេនឹងប៉ះគ្នា២ដងត្រឹមពេលតែ៦ថ្ងៃប៉ុណ្ណោះ។ ដោយ Liverpool និងតតាំងជាមួយក្រុម Man City ក្នុងលីគនៅថ្ងៃទី ១០ ហើយថ្ងៃទី១៦ ខែមេសាដដែល ពួកគេប៉ះគ្នាទៀតក្នុងពាន FA Cup ៕ប្រភព៖ BBC

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT