PSG ចាញ់ក្រុម Monaco ៣-០ ធ្វើឱ្យលោក Pochettino មិនអាចទទួលយកបាន

ក្រុម PSG បានបរាជ័យក្រោមថ្វីជើងក្រុម Monaco ដល់ទៅ ៣-០ ឯណោះក្នុងការប្រកួតលីគកំពូលបារាំងកាលពីយប់មិញនេះ ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែមិនសប្បាយចិត្តខ្លាំងហើយ។

ការពិតទៅ Monaco លេងមិនសូវបានល្អទេសម្រាប់រដូវកាលនេះ ដោយពួកគេកំពុងឈរនៅលេខ៧ក្នុងតារាងឯណោះ។ តែនៅយប់មិញ ពួកគេបានបង្ហាញសាច់ដុំល្អណាស់ ដោយបំបាក់ក្រុមកំពូលតារាង PSG បានដល់ទៅ ៣-០។ ដោយ៣គ្រាប់របស់ពួកគេ រកបានដោយ Wissam Ben Yedder ២គ្រាប់ និង Kevin Volland ចំនួន១គ្រាប់។

លទ្ធផលចាញ់នេះដែរ បានធ្វើឱ្យលោក Mauricio Pochettino មិនសប្បាយចិត្តនោះទេ។ លោកបាននិយាយថាកីឡាករលេងមិនបានល្អសោះឡើយសម្រាប់ការប្រកួតនេះ ដែលវាពិតជាពិបាកក្នុងការទទួលយកណាស់សម្រាប់កម្រិតលេងនេះ។ លោកបានអះអាងទៀតថានេះជាការអាម៉ាស់ខ្លាំងណាស់ដែលក្រុមធ្វើមិនបានល្អទាល់តែសោះ៕ ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT