Busquets ៖ យើងនឹងប្រជែងយកពាន La Liga នារដូវកាលនេះ

ខ្សែបម្រើ Sergio Busquets បាននិយាយថាក្រុម FC Barcelona នឹងក្លាយជាបេក្ខភាពប្រជែងយកពានរង្វាន់ La Liga នារដូវកាលនេះខ្លាំងតែម្ដង ក្រោយពីលត់ក្រុម Real Madrid |បាន ៤-០ នៅយប់មិញ។

ជារឿងគួរឱ្យភ្ញាក់ផ្អើលដែលក្រុម Barcelona អាចយកឈ្នះលើក្រុម Real Madrid បានក្នុងលទ្ធផលដល់ទៅ ៤-០ ឯណោះ។ ជាមួយលទ្ធផលនេះដែរ បានធ្វើឱ្យអ្នកគាំទ្រ Barcelona សប្បាយចិត្តមែនទែន ហើយក៏យល់ឃើញថាក្រុមរបស់ពួកគេនៅមិនឆ្ងាយប៉ុន្មានទេក្នុងការប្រជែងពានរង្វាន់ La Liga ព្រោះការប្រកួតក៏នៅសល់ច្រើនទៀតដែរ។

ជាក់ស្ដែងខ្សែបម្រើ Busquets បាននិយាយថា៖ “យើងនឹងបន្ដប្រឹងប្រែងទៀតដើម្បីលីគ។ ថ្ងៃនេះខ្ញុំគិតថាយើងបានធ្វើគ្រប់យ៉ាងដើម្បីប្រកួត ហើយខ្ញុំក៏សង្ឃឹមថាយើងនឹងអាចរកគ្រាប់បាល់បានច្រើននាពេលខាងមុខដូចថ្ងៃនេះដែរ”។

ក្រុម Barcelona នៅពេលនេះ ឈរនៅចំណាត់ថ្នាក់លេខ៣ដដែល ដោយចាញ់ពិន្ទុក្រុម Real Madrid ដល់ទៅ១២ពិន្ទុ តែនៅសល់១ប្រកួតក្នុងដៃ។ ការប្រកួតនៅសល់៩ប្រកួតទៀតទើបចប់រដូវកាលនេះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT