Alba ៖ Barcelona មានបំណងចង់ឈ្នះនៅ Bernabeu

ខ្សែការពារ Jordi Alba បាននិយាយថាក្រុម FC Barcelona មានបំណងចង់ឈ្នះការប្រកួតនៅទឹកដី Bernabeu នៅម៉ោង៣រំលងអាធ្រាត្រនេះ។

ក្រុម Barcelona ត្រូវប្រកួតជាមួយក្រុម Real Madrid នៅម៉ោង៣រំលងអាធ្រាត្រនេះ សម្រាប់ការប្រកួតពានរង្វាន់ La Liga ។ ជំនួប El Clasico នេះដែរ ក្រុម Barcelona ខកខានឈ្នះជាច្រើនប្រកួតមកហើយដែរ ដូច្នេះនៅរាត្រីនេះច្បាស់ណាស់ថាពិតជាសំខាន់និងត្រូវឈ្នះជាដាច់ខាតហើយសម្រាប់ពួកគេ។ មួយវិញទៀត បើឈ្នះប្រកួតនេះក៏បន្ដក្ដីសង្ឃឹមសម្រាប់ក្រុមអ្នកមានបុណ្យដើម្បីប្រជែងពានរង្វាន់ផងដែរ។

មុនការប្រកួតនេះចាប់ផ្ដើម Alba បាននិយាយថា៖ “គោលបំណងរបស់យើងគឺទៅ Bernabeu ដើម្បីឈ្នះ និងបន្ដប្រយុទ្ធពានរង្វាន់ La Liga ។ Clasico នឹងកំណត់រដូវកាលដែលនៅសល់”៕ ប្រភព ៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT