Chelsea ​បន្ដ​ជ័យជម្នះ​ទៀត​ហើយ ​លើ​ក្រុម ​Middlesbrough ​នៅ FA Cup ​

​ក្រុម​តោ​ខៀវ Chelsea ​បាន​បន្ដ​ជ័យជម្នះ​របស់​ខ្លួន​ទៀត​ហើយ​នៅ​ពាន​រង្វាន់ FA Cup ​ដោយ​យក​ឈ្នះ​លើ​ក្រុម Middlesbrough  ​ក្នុង​លទ្ធផល ​២-០ ​ទៀត។

​បើ​ទោះ​ជា​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​ពី​អនាគត​ក្លឹប​ក្ដី តែ​សមាជិក​ក្រុម Chelsea ​នៅ​តែ​ផ្ដោត​លើ​ការ​ប្រកួត​បាន​យ៉ាង​ល្អ​ដដែល។ ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Middlesbrough ​នៅ​ពាន​រង្វាន់ FA Cup ​នៅ​យប់មិញ ​ក្រុម Chelsea ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០ ​ទៀត​ហើយ ​ដោយ​២​គ្រាប់​នោះ​រក​បាន​ដោយ Lukaku ​នៅ​នាទី​១៥ ​និង Ziyech ​នៅ​នាទី​៣១។

​ក្រុម Chelsea ​ក៏​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ក្នុង​ពាន​រង្វាន់ FA Cup ​នេះ។ ​ក្រោយ​ជ័យជម្នះ​នេះ ​លោក Tuchel ​បាន​និយាយ​ថា​លោក​សប្បាយ​ចិត្ត ព្រោះ​ក្រុម​លេង​បាន​ល្អ ​ការពារ​ជា​ក្រុម ​ប្រយុទ្ធ​ជា​ក្រុម។ ​ប្រកួត​នេះ Chelsea ​គ្រប់គ្រង​ការ​ប្រកួត​បាន​ទាំង​មូល៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT