ជំនួប Bochum និង Mönchengladbach ត្រូវផ្អាក ក្រោយអាជ្ញាកណ្ដាលត្រូវ១កំប៉ុងស្រាបៀរ

ការប្រកួតនៅលីគកំពូលអាល្លឺម៉ង់ Bundesliga រវាងក្រុម Bochum និង Mönchengladbach ត្រូវបានបោះបង់ចោល បន្ទាប់ពីជំនួយការអាជ្ញាកណ្ដាលត្រូវ១កំប៉ុងស្រាបៀរ ដែលអ្នកគាំទ្រគប់ដាក់។

ពិតជាចម្លែកសម្រាប់ការប្រកួតរវាងក្រុមទាំងពីរណាស់ ព្រោះអ្នកចាត់កាតរបស់ពួកគេសុទ្ធតែកើតកូវីដ១៩ដូចគ្នា មិនអាចឈរបញ្ជាកូនក្រុមបានឡើយ។ ខណៈដែលការប្រកួតនេះ ក្រុម Mönchengladbach បាននាំមុខទៅលើក្រុម Bochum ២គ្រាប់មុនទៅហើយ តែគួរឱ្យសោកស្ដាយមិនទាន់ចប់ការប្រកួតផង ក៏ស្រាប់តែមានរឿងកើតឡើងតែម្ដង។

អាជ្ញាកណ្ដាលខ្សែបន្ទាត់ដែលកំពុងធ្វើការនោះ ស្រាប់តែត្រូវ១កំប៉ុងស្រាដែលគប់ចេញពីកន្លែងអ្នកទស្សនាមក បណ្ដាលឱ្យលោកដួលលើទីលាន។ ការប្រកួតក៏បានផ្អាកសិន១៥នាទី តែក្រោយមកក៏អ្នករៀបចំប្រកាសម្ដងទៀត ថាការប្រកួតត្រូវបោះបង់តែម្ដងដោយសារតែហេតុការណ៍នេះ៕ប្រភព៖ BBC

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT