Benzema ទំនងជាមិនអាចលេងជំនួប El Clasico នោះទេ

ខ្សែប្រយុទ្ធ Karim Benzema ទំនងជាមិនអាចចូលលេងឱ្យក្រុម Real Madrid ទល់ក្រុម FC Barcelona ក្នុងជំនួបនាថ្ងៃស្អែកនេះបានទេ។

បើតាមក្រុមគ្រូពេទ្យក្លឹបបានបញ្ជាក់ថាពេលនេះ Benzema មានឱកាសបានត្រឹម៤០%ប៉ុណ្ណោះដែលអាចចូលលេងបាន។ ដោយសារតែដូច្នេះហើយទើបបានជាគេមើលឃើញថាលោក Carlo Ancelotti ទំនងជាមិនប្រថុយដើម្បីដាក់កីឡាករមិនទាន់ជាសះស្បើយល្អឱ្យលេងឡើយ។ មួយវិញទៀតប្រកួតទល់ Barcelona នេះ ទោះចាញ់ឬឈ្នះក៏មិនបានប្រែប្រួលចំណាត់ថ្នាក់ដែរ។ Real Madrid កំពុងដាច់ពិន្ទុក្រុម Barcelona ឆ្ងាយទៅហើយ។

រំលឹកថានៅពេលនេះ Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti កំពុងដាច់១០ពិន្ទុពីក្រុម Sevilla ដែលនៅលេខ២ ហើយដាច់១៥ពិន្ទុហើយពីក្រុមលេខ៣ Barcelona ៕ប្រភព ៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT