Barcelona បាន៧០លានអឺរ៉ូក្នុង១ឆ្នាំ លើកុងត្រាជាមួយ Spotify

ក្លឹប FC Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Spotify ហើយជាអ្នក Sponsor ថ្មី និងដាក់ឈ្មោះលើកីឡដ្ឋាន Camp Nou ថែមទៀតផងលើកុងត្រា៤ឆ្នាំ។

ការប្រកាសពីតម្លៃពិតប្រាកដនៅមិនទាន់ចេញទេ ប៉ុន្តែបើតាមប្រភពនៅអេស្ប៉ាញអះអាងថាក្រុម FC Barcelona នឹងទទួលបានប្រាក់ប្រមាណជា៧០លានអឺរ៉ូឯណោះ ជាមួយកុងត្រារបស់ពួកគេធ្វើនេះ។ ដោយឡែកការទទួលបានតម្លៃខ្ពស់នេះដែរ នឹងធ្វើឱ្យក្រុមអ្នកមានបុណ្យបន្ធូរការចំណាយច្រើនមិនខានសម្រាប់រដូវកាលខាងមុខនេះ។

រំលឹកថានេះជាលើកដំបូងហើយដែល Barcelona ដូរឈ្មោះកីឡដ្ឋានរបស់ពួកគេ ឬដាក់ Sponsor ។ ដោយការធ្វើបែបនេះ ក៏ដោយសារតែបញ្ហាសេដ្ឋកិច្ចរបស់ក្លឹបកំពុងដុនដាបខ្លាំងហើយ។ ក្លឹបជំពាក់បំណុលច្រើន រហូតដល់ពិបាកក្នុងការចំណាយកាលពីដើមរដូវកាលនេះ តែបច្ចុប្បន្នពួកគេហាក់ដូចជាធូរស្រាលវិញបន្ដិចហើយ៕ប្រភព៖ MARCA

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT