Barcelona វាយបកយកឈ្នះ Galatasaray ២-១ នៅ Europa League

ក្រុមអ្នកមានបុណ្យ FC Barcelona បានយកឈ្នះលើក្រុម Galatasaray ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតជើងទី២ពានរង្វាន់ UEFA Europa League កាលពីយប់មិញនេះ។

កាលពីជើងទី១កន្លងទៅ ក្រុមរបស់លោក Xavi បានត្រឹមស្មើ Galatasaray លទ្ធផល ០-០ ប៉ុណ្ណោះ។ តែសម្រាប់ជើងទី២នេះវិញ ឃើញថាលទ្ធផលប្រែប្រួលច្រើន។ ម្ចាស់ផ្ទះ Galatasaray បានបើកការនាំមុខទៅលើក្រុមភ្ញៀវមុន តែក៏ត្រូវក្រុមមកពីអេស្ប៉ាញនេះវាយបកបានវិញ២គ្រាប់ផងដែរ។ ដោយ២គ្រាប់នោះចេញពី Pedri ១គ្រាប់ និង Pierre-Emerick Aubameyang មួយគ្រាប់។

ក្រុម Barcelona បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ហើយក្រុមដែលត្រូវប៉ះនឹងដឹងនៅល្ងាចនេះ ក្រោយចាប់ឆ្នោតរួច។ ក្រុមរបស់លោក Xavi ត្រូវបានគេមើលឃើញថាជាក្រុមមានភាគរយច្រើនក្នុងការឈ្នះពានរង្វាន់នេះផងដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT