Liverpool នៅចាញ់ពិន្ទុក្រុម Man City ត្រឹម១ពិន្ទុប៉ុណ្ណោះ

ក្រុមហង្សក្រហម Liverpool ពេលនេះនៅចាញ់ពិន្ទុក្រុម Manchester City ត្រឹម១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ២-០ ហើយនៅយប់មិញ។

ក្រុម Liverpool មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ទោះយប់មិញនេះពួកគេលេងទល់ក្រុមកំពុងឡើងជើងខ្លាំង Arsenal ហើយក្នុងដីរបស់គេក៏ដោយ។ លោក Klopp បានដាក់កីឡាករពេញជើងតែម្ដងសម្រាប់ជំនួបនេះ ហើយលទ្ធផលវិញ ២គ្រាប់ដែលរកបាននោះចេញពី Diogo Jota នាទី៥៤ និង Roberto Firmino នៅនាទី៦២។

ការទទួលបានជ័យជម្នះនេះដែរ ក៏បានជួយឱ្យក្រុម Liverpool នៅចាញ់ពិន្ទុក្រុមកំពូលតារាង Manchester City ត្រឹម១ពិន្ទុប៉ុណ្ណោះ។ ខណៈដែលការប្រកួតវិញនៅសល់៩ប្រកួតទៀតចប់រដូវកាលនេះហើយ។ ក្រុម Liverpool ក៏នឹងត្រូវប៉ះក្រុម Man City ទៀតដែរនាប្រកួតខាងមុខ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT