ដាណឺម៉ាក កោះ​ហៅ​ Eriksen ​ចូល​ជម្រើស​ជាតិ​វិញ​

​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក ​បាន​កោះ​ហៅ​ខ្សែ​បម្រើ Christian Eriksen ​ឱ្យ​ចូល​ជម្រើស​ជាតិ​វិញ​ហើយ ​ក្រោយ​ពី​រូបគេ​មាន​បញ្ហា​បេះដូង​តាំង​ពី​ព្រឹត្តិការណ៍ Euro 2020 ​មក​។

​កីឡាករ​វ័យ​៣០​ឆ្នាំ​ដែល​មាន​បញ្ហា​បេះដូង​រហូត​ដល់​ដួល​សន្លប់​នោះ ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ​និង​បាន​ចូល​លេង​បាល់ទាត់​វិញ​ហើយ។ ​បច្ចុប្បន្ន​រូបគេ​លេង​ឱ្យ​ក្រុម Brentford ​ហើយ​ក៏​ឃើញ​ថា​ធ្វើ​បាន​ល្អ​កាល​ពី​ប្រកួត​កន្លង​ទៅ​ផង​ដែរ។ ​ដោយសារ​តែ​មើល​ឃើញ​ថា​ស្ថានភាព​របស់​អតីត​កីឡាករ Spurs ​បាន​ត្រលប់​មក​ល្អ​ដូច​ដើម​ហើយ ទើប​ពេល​នេះ​ជម្រើស​ជាតិ​ដាណឺម៉ាក​ក៏​កោះហៅ​គេ​មក​លេង​ឱ្យ​ជម្រើស​ជាតិ​វិញ។

​Eriksen ​នឹង​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ ​ហើយ​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​អេស្ប៉ាញ​ដើម្បី​ប្រកួត​អន្ដរជាតិ​២​ប្រកួត​នា​ពេល​ខាង​មុខ​នេះ។ ដាណឺម៉ាក ក៏​ជា​ក្រុម​ទទួល​បាន​កៅអី​លេង World Cup 2022 ​នៅ​ប្រទេស​កាតា​ផង​ដែរ៕ ប្រភព៖ BBC

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT