David de Gea៖ “ក្រុម​របស់​យើង​ ធ្វើ​អត់​បាន​ល្អ​ទាំង​ពីរ​ជើង ទល់ At Madrid”

គ្រាប់​បាល់​តែត​បញ្ចូល​ទី របស់ Renan Lodi បាន​សម្រេច​រុញ​ឲ្យ​ក្លឹប Atletico Madrid ចាប់​បាន​កៅអី​ឆ្ពោះ​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ UEFA Champions League ហើយ Man Utd ក៏​ត្រូវ​ហាល​អាវ​ត្រឹម​ប៉ុណ្ណេះ ជាមួយ​លទ្ធផល​សរុប ១-២។

ក្រោយ​ចប់​ការ​ប្រកួត អ្នកចាំទី David de Gea បាន​បង្ហាញ​ការ​សោកស្តាយ​បែប​នេះ៖ “យើង​ពិត​ជា​មាន​ការ​ខក​ចិត្ត​ខ្លាំង ជាមួយ​លទ្ធផល ដោយ​វា​ពិត​ជា​ពិបាក​នឹង​និយាយ​ពី​អារម្មណ៍​របស់​យើង​នៅ​ពេល​វេលា​នេះ ខណៈ​ដែល​ទាំង​ពីរ​ជើង ក្រុម​របស់​យើង​ធ្វើ​មិន​បាន​ល្អ​គ្រប់គ្រាន់​ឡើយ”។

លោក​បន្ត៖ “ពួក​គេ​ជា​ក្រុម​ពោរពេញ​ដោយ​បទពិសោធន៍ ពួក​គេ​ដឹង​ពី​របៀប​លេង​នៅ​ការ​ប្រកួត Champions League ហើយ​បន្ទាប់​ការ​រក​គ្រាប់​បាល់ ក្រុម​របស់​យើង​ក៏​លំបាក​ក្នុង​ការ​បង្កើត​ឱកាស​វាយ​បក​មក​វិញ នេះ​យើង​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ដ៏​សំខាន់​មួយ ដូច្នេះ​យើង​ពិត​ជា​មាន​ការ​សោកស្តាយ”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT