Koke៖ “យើង​មាន​ Oblak ជា​អ្នកចាំទី​ល្អ​បំផុត​ក្នុង​លោក យើង​សក្តិសម​ជា​អ្នក​ឈ្នះ”

ក្លឹប Atletico Madrid បាន​យក​ឈ្នះ ២-១​ សរុប​ទាំង​ពីរ​ជើង ទៅ​លើ Man Utd ហើយ​លទ្ធផល​សារ​នេះ ប្រធាន​ក្រុម Koke ក្រៅ​ពី​សរសើរ​ដល់​ការ​លេង​របស់​ក្រុម​ទាំង​មូល ទៀត​សោត​ក៏​សង្កត់​ធ្ងន់​ដល់​គុណភាព​របស់​អ្នកចាំទី Jan Oblak ផង​ដែរ។

Koke និយាយ ក្រោយ​ឈោង​បាន​កៅអី​ឡើង​ទៅ​វគ្គ​បន្ត៖ “នៅ​ជើង​ទី ១ តាម​ពិត​ទៅ យើង​សក្តិសម​នឹង​ឈ្នះ ការ​ខិតខំ​របស់​ក្រុម ជា​ពិសេស​នៅ​តង់​ទី ១ យើង​សក្តិសម​តែ​ជា​អ្នក​ឈ្នះ តាំង​ពី​ប្រកួត​មុន តែ​យ៉ាង​ណា​យើង​បន្ត​ខិតខំ រហូត​ដល់​បាន​ឡើង​មក​វគ្គ ៨ ក្រុម ជា​រឿង​ដ៏​សំខាន់​បំផុត​មួយ​ដល់​ក្រុម​ទាំង​មូល”។

លោក​បន្ត​ពាក់ព័ន្ធ​នឹង​អ្នកចាំទី Oblak បែប​នេះ៖ “គេ​ជា​អ្នកចាំទី​ល្អ​បំផុត​ក្នុង​លោក នេះ​គេ​បង្ហាញ​ជា​ថ្មី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ សម្រាប់​ខ្ញុំ គេ​ជា​កីឡាករ​ល្អ​បំផុត​ហើយ​នៅ​ការ​ប្រកួត​នេះ ពិត​ជា​រីករាយ​ដែល​មាន​វត្តមាន​របស់​គេ ខ្ញុំ​សង្ឃឹម​គេ​នឹង​បន្ត​នៅ​ជាមួយ​យើង​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT