Pep ថា Man City លេងបានល្អបំផុតហើយ តែមិនអាចទម្លុះសំណាញ់ Crystal បាន

លោក Pep Guardiola បាននិយាយថាកូនក្រុមរបស់លោកធ្វើបានល្អណាស់ហើយក្នុងការប្រកួតទល់ក្រុម Crystal Palace តែលទ្ធផលនៅតែស្មើគ្នាដដែល។

នៅយប់មិញ អាចថាជាប្រកួតសំខាន់ណាស់សម្រាប់ក្រុម Man City ប៉ុន្តែពួកគេយកបានត្រឹម១ពិន្ទុប៉ុណ្ណោះ។ ការប្រកួតនេះដែរ លោក Pep បាននិយាយថាកូនក្រុមរបស់លោកធ្វើបានល្អណាស់ហើយ ដោយប្រឹងប្រែងលេង១០០%និងតាមគ្រោងទុក។ តែអ្វីដែលមិនល្អនោះគឺលទ្ធផលតែម្ដង ព្រោះបានត្រឹមស្មើគ្នា ០-០។ ទោះជាយ៉ាងនេះក្ដី លោក Pep ក៏មិនបន្ទោសកូនក្រុមដែរ ព្រោះពួកគេលេងខិតខំណាស់ហើយ។

សូមបញ្ជាក់ថាលទ្ធផលស្មើគ្នានេះដែរ បានធ្វើឱ្យ Man City ឈរកំពូលតារាងដដែល តែមានគម្លាតពិន្ទុពី Liverpool ត្រឹម៤ពិន្ទុប៉ុណ្ណោះ តែក្រុមហង្សមាន១ប្រកួតក្នុងដៃទៀត។ ដូច្នេះបើ១ប្រកួតនោះ ក្រុមរបស់លោក Klopp ឈ្នះ នោះគម្លាតនៅសល់ត្រឹម១ពិន្ទុទេ ដែលនេះពិតជាស្វិតស្វាញមិនខានក្នុងការប្រជែងពាន៕ ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT