ដោយសារ​ហេតុផល​នេះ Man Utd នឹង​កែ​ប្រវត្តិសាស្ត្រ ទម្លាក់ Atletico ត្រឹម​វគ្គ ១៦ ក្រុម

កាល​ពី​ប្រកួត​ជើង​ទី ១ នៅ​ឯ​កីឡដ្ឋាន Wanda Metropolitano ក្លឹប Atletico Madrid លេង​បាន​ស្មើ ១-១ ទល់​ក្លឹប Manchester United ដោយ​គ្រាប់​បាល់​កើត​ចេញ​ពី​កីឡាករ​វ័យ​ក្មេង Joao Felix និង Anthony Elanga។ វិល​ចុះ​ឡើង ការ​ប្រកួត​ជើង​ទី ២ ជា​វគ្គ​កាត់សេចក្ដី​រក​ក្រុម​ធ្លាក់ និង​ក្រុម​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​បន្ត ក៏​បាន​​ចូល​មក​ដល់​នៅ​សប្តាហ៍​នេះ ដោយ​កំណត់​លេង​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ពុធ ទី ១៦ មិនា នៅ​ឯ​កីឡដ្ឋាន Old Trafford មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​អត្ថបទ​មុន យើង​បាន​វិភាគ និង​ទស្សន៍ទាយ​ត្រូវ​គ្រាប់​បាល់​ជូន​ប្រិយមិត្ត​ម្តង​រួច​មក​ហើយ នូវ​ជំនួប Real Madrid-PSG ឥឡូវ​យើង​សូម​បង្វែរ​មក​វិភាគ​នូវ​គូ​ពិសេស​ថ្មី រវាង Man Utd-At Madrid វិញ​ម្តង អំពី​ហេតុផល​មួយ​ចំនួន ក៏​ដូច​ជា​ការ​ព្យាករណ៍​គ្រាប់​បាល់​នៅ​ខាង​ចុង​អត្ថបទ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ស្ថានភាព​កីឡាករ

សមាជិក​សំខាន់ៗ​ជា​ច្រើន​របស់​ក្រុម​លោក Diego Simeone បាន​របួស​គរ​ជើង​គ្នា ពោល​ដល់​ទៅ ៨ រូប​ឯ​ណោះ ដែល​កំណត់​នឹង​ត្រូវ​អវត្តមាន​សម្រាប់​ការ​ប្រកួត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ក្នុង​នោះ​រួម​មាន Thomas Lemar, Sime Vrsaljko, Mario Hermoso, Geoffrey Kondogbia, Matheus Cunha, Daniel Wass និង Jose Gimenez ដែល​ទើប​តែ​របួស​កាល​ពី​ចុង​សប្តាហ៍ បូក​ផ្សំ​នឹង Yannick Carrasco ត្រូវ​ពិន័យ​ព្យួរ​ឈ្មោះ​ផង ដូច្នេះ​តាំង​ពី​តំបន់​ការពារ មក​ដល់​ប្រយុទ្ធ គឺ At មិន​ពេញ​សាច់​ល្អ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​មើល Man Utd មាន​តែ​កីឡាករ ៣ រូប​ប៉ុណ្ណោះ ដែល​ប្រឈម​នឹង​អវត្តមាន តែ​ស្ថិត​នៅ​ភាគរយ​ទាប ថា​មិន​ត្រូវ​ពួក​គេ អាច​វិល​មក​វិញ​ទាន់​ពេល​ទាំង​អស់​ក៏​ថា​បាន។ ករណី​របស់​ខ្សែ​បម្រើ Scott McTominay និង Bruno Fernandes ដែល​មាន​បញ្ហា​កំភួន​ជើង និង​ជំងឺ​ផ្ទាល់​ខ្លួន កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល រី​ឯ Luke Shaw ដែល​តេស្ត​ឃើញ​ផ្ទុក​កូវីដ-១៩ ​ប្រហែល​អាច​ជា​សះស្បើយ​ទាន់​ពេល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ស្ថិតិ​នៃ​ការ​ប្រកួត

បើ​និយាយ​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ គឺ​ជួប​គ្នា​តែ ៣ លើក​គត់ ដោយ At ឈ្នះ ១ ស្មើ ២។ ជ័យជម្នះ​មួយ​លើក​នោះ គឺ​កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៩១ នៅ​ពាន European Cup Winners Cup ដែល​ក្លឹប​អេស្ប៉ាញ យក​ឈ្នះ​ក្លឹប​អង់គ្លេស ៣-០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក ៣ ប្រកួត​ចុង​ក្រោយ​រវាង​ក្លឹប​ទាំង​ពីរ ឃើញ​ថា Atletico បង្ហាញ​ទម្រង់​លេង​ល្អ​ជាង ដោយ​ឈ្នះ​ទាំង ៣ ប្រកួត ដូច​ជ័យជម្នះ ២-០ លើ Celta Vigo, ៣-១ លើ Real Betis និង ២-១ លើ Cadiz។ ងាក​ទៅ​ United ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ ដោយ​ស្មើ ០-០ ទល់ Watford, ចាញ់ Man City ៤-១ ហើយ​ទើប​តែ​មក​លេង​ល្អ គ្រា​ប៉ះ Tottenham នៅលទ្ធផល ២-៣ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) លទ្ធផល​ព្យាករណ៍

សម្រាប់​ជម្រើស ១១ នាក់​ដំបូង​យើង​ជឿ​ថា United នឹង​បន្ត​ប្រើ​ប្រព័ន្ធ ៤-២-៣-១ មាន​ដូច​ជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

David de Gea; Diogo Dalot, Harry Maguire, Raphael Varane, Alex Telles; Fred, Scott McTominay; Marcus Rashford, Bruno Fernandes, Jadon Sancho; Cristiano Ronaldo

រី​ឯ Atletico នឹង​ប្រើ​ប្រព័ន្ធ ៣-៥-២ រួម​មាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Jan Oblak; Stefan Savić, Felipe, Reinildo; Llorente, Hector Herrera, Koke, Rodrigo De Paul, Renan Lodi; João Félix, Antoine Griezmann

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​លទ្ធផល​ដោយ​មើល​ឃើញ​ថា Atletico ហាក់​បាត់បង់​សមាជិក​សំខាន់​ច្រើន ដូច្នេះ​ឱកាស​ក្នុង​ការ​ឈ្នះ​ក៏​នឹង​មាន​ទាប​ទៅ​តាម​នោះ​ដែរ។ ទន្ទឹម​គ្នា​នោះ យើង​មើល​ការ​លេង​របស់ United នៅ​ថ្ងៃ​ប៉ះ Tottenham ​កាល​ពី​ចុង​សប្តាហ៍ ឃើញ​ថា Cristiano Ronaldo កំពុង​ឡើង​ជើង​ខ្លាំង ហើយ​ក៏​ជឿ​ថា លោក​នឹង​នៅ​តែ​បន្ត​អាច​រក​បាន​គ្រាប់​បាល់ ដើម្បី​កែ​ប្រវត្តិសាស្រ្ត ឲ្យ​បិសាច​ក្រហម​ស្គាល់​ជ័យជម្នះ​ជា​លើក​ដំបូង​ទៅ​លើ​ក្រុម​ក្រហម​ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​យ៉ាង​ណា​ យើង​ជឿ​ថា ប្រកួត​សារ​នេះ ក្រុម​ម្ចាស់ផ្ទះ​ក៏​នឹង​មិន​អាច​ទប់ Clean Sheet បាន​នោះ​ដែរ ព្រោះ​អី​ប្រព័ន្ធ​ការពារ United ដូច​អ្នក​ដឹង​ស្រាប់​ហើយ មិន​ជា​រឹងមាំ​ប៉ុន្មាន​ឡើយ ពោល​គឺ​នឹង​មាន​ការ​របូត​គ្រាប់​បាល់​យ៉ាង​ហោច​ណាស់​មួយ​គ្រាប់។ តែ​ដោយសារ​ចង្វាក់​លេង​ពី​តំបន់​បម្រើ និង​ប្រយុទ្ធ​របស់​ក្រុម​លោក Ralf Rangnick ឃើញ​ថា​ល្អ​ពេល​ប៉ះ Spurs អ៊ីចឹង​យើង​ហ៊ាន​ទាយ​បក​មក​វិញ ថា United នឹង​ស៊ី At ២-១ នាំ​ឲ្យ​ក្រុម​អង់គ្លេស ចាប់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​បាន​ដោយ​ជោគជ័យ។ លទ្ធផល​ព្យាករណ៍​សារ​នេះ ក៏​មិន​ខុស​ពី​សារ​មុន លើ ២,៥ គ្រាប់ ជា​គ្រាប់​បាល់​ដែល​នឹង​កើត​ឡើង​ជាក់​ជា​មិន​ខាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT