Ronaldo ក្លាយ​ជា​វីរបុរស​សង្គ្រោះ​ប្រធាន​ក្រុម Harry Maguire ក្រោយ​បង្ក​កំហុស​ជា​ថ្មី

ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ អ្នក​គាំទ្រ Man Utd ​រមែង​ទស្សនា​ទាំង​បុក​ពោះ ឲ្យ​តែ​ពេល​មាន​វត្តមាន Harry Maguire នៅ​ជម្រើស​ ១១ នាក់​ដំបូង ហើយ​សប្តាហ៍​នេះ ក៏​ប្រធាន​ក្រុម​សញ្ជាតិ​អង់គ្លេស នៅ​តែ​បន្ត​ បង្ក​កំហុស​ច្រំ​ដែល សម្រាប់​ការ​ប្រកួត​ទល់​ក្លឹប Tottenham Hotspur នៅ​ឯ​កីឡដ្ឋាន Old Trafford។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណា ពាក្យ​រិះគន់​ហាក់​មិន​ផ្ទុះ​ខ្លាំង​ដូច​មុន​ទេ បើ​ទោះ​បី Maguire ភ្លាត់​ស្នៀត ស៊ុត​បាល់​ចូល​ទី​ខ្លួន​ឯង​ក៏​ដោយ នោះ​ក៏​ដោយ​សារ​តែ Man Utd អាច​យក​ឈ្នះ ៣-២ ទៅ​លើ Spurs ហើយ​គ្រាប់​បាល់ Hat-trick របស់ Ronaldo បាន​ឆក់​យក​បេះដូង​អ្នក​គាំទ្រ គ្រប​ជិត​លើ​កំហុស​ប្រធាន​ក្រុម​វ័យ ២៩ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

CR7 រក​បាន​គ្រាប់​បាល់​បើក​ឆាក ជា​ការ​ស៊ុត​ក្រៅ​ប្រអប់ បែប Long-range នាំ​មុខ​មុន​នៅ​នាទី ១២ មុន​ពេល Harry Kane ទទួល​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ នៅ​នាទី ៣៥ ជា​ការ​ប៉ះ​ដៃ​របស់ Alex Telles។ រំលង​ ៣ នាទី​បន្ទាប់ Jadon Sancho បាន​កាត់​បាល់​ចូល​យ៉ាង​ល្អ Assist ឲ្យ Ronaldo រក​បាន​គ្រាប់​បាល់​ទី​ពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លទ្ធផល​រក្សា​ដល់​នាទី ៧២ ជា​ពេល​ដែល Maguire បង្ក​កំហុស​ធ្ងន់ ព្យាយាម​ស្លាយ​បាល់​ចេញ តែ​បែរ​ជា​ភ្លាត់ស្នៀត​នាំ​ឲ្យ​បាល់​ចូល​ទី កើត​មាន​លទ្ធផល​ស្មើ​បណ្ដោះ​អាសន្ន។ មិន​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ ការ​លេង​ដោយ​កំហឹង​របស់ Ronaldo សារ​នេះ ក៏​ខិតខំ​ដល់​រក​បាន​គ្រាប់​បាល់​ទី​បី នៅ​នាទី ៨១ បន្ទាប់​ពី Telles លើក​បាល់ Corner ឲ្យ​មិត្ត​រួម​សញ្ជាតិ ហក់​តែត​បញ្ចប់​ទី យក ៣ ពិន្ទុ​ឲ្យ​ក្រុម​បាន​សម្រេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​បង្ហាញ​ច្បាស់​ថា Maguire គួរ​តែ​អរគុណ​ដល់ Ronaldo ជា​ពិសេស មិន​ដូច្នោះ​ទេ កំហុស​របស់​គេ នឹង​ត្រូវ​បាន​អ្នក​គាំទ្រ​លើក​មក​ជជែក​ម្តង​ហើយ​ម្តង​ទៀត​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​ បើ​យើង​ប្រមើល​មើល​ពី​អនាគត​របស់​កីឡាករ​អង់គ្លេស ក៏​ហាក់​មិន​នឹងន​ដូច​កាល​ពី​ដើម​រដូវ​កាល​ដែរ បន្ទាប់​កើត​មាន​កំហុស​ជា​ច្រើន​លើក​ច្រើន​សារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ចចាមអារ៉ាម​ចុះ​ផ្សាយ​ពេល​ថ្មីៗ​នេះ ថ្នាក់​លើ​ក្លឹប​ម្ចាស់ដី Old Trafford ក៏​បាន​ដាក់​គោលដៅ​ទៅ​លើ​បេក្ខភាព ២ រូប​រួច​ជា​ស្រេច ដោយ​ចង់​សម្រេច​ការ​ចរចា នាំ​យក​មក​ជំនួស​តំណែង Maguire នៅ​ក្រោយ​បញ្ចប់​រដូវ​កាល​ខាង​មុខ។ ជាមួយ​គ្នា​នេះ​ដែរ ក្លឹប​ក៏​នឹង​អាច​លក់​ចេញ​ទៅ​វិញ នូវ​អតីត​កីឡាករ​ក្លឹប Leicester City បើ​ទោះ​បី​ត្រូវ​ខាត​ ៥០ ភាគរយ ជួន​ពេល​ដែល​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គោលដៅ​ធំ ២ ដែល United សម្លឹង​ចង់​នាំ​យក គឺ​មាន Antonio Rudiger របស់​ក្លឹប Chelsea ដែល​គេ​នឹង​ផុត​កុងត្រា ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ផ្ទេរ ចាប់​ពី​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០២២ និង​មួយ​ផ្សេង​ទៀត គឺ Lucas Hernandez របស់​ក្លឹប​អាល្លឺម៉ង់ Bayern Munich ដែល​អាច​មាន​ហាងឆេង​ល្បាក់ ៤០ លាន​ផោន។ ចុះ​សម្រាប់​គ្នា​យើង​វិញ គិត​ថា​ក្លឹប គួរ​តែ​បន្ត​រក្សា​វត្តមាន Maguire ត​ទៅ​ទៀត​ដែរ​ឬ​ទេ ហើយ​បើ​យក​អ្នក​ថ្មី​មក​ជំនួស នរណា​ដែល​នឹង​សក្តិសម​បំផុត?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT