Pogba៖ “ក្រុម​របស់​យើង​មាន​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​បម្រើ Paul Pogba បាន​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​គុណភាព​មិត្ត​រួម​ទ្រនំ Cristiano Ronaldo ថា​ពិត​សក្ដិសម​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​រក​បាន​គ្រាប់​បាល់ Hat-trick ជួយ​ Man Utd យក​ឈ្នះ ៣-២ ទៅ​លើ​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur កាល​ពី​យប់​មិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

CR7 រក​បាន​គ្រាប់​បាល់ Hat-trick ទី ៥៩ ក៏​ដូច​ជា​គ្រាប់​បាល់​ទី ៨០៧ ក្នុង​អាជីព ជា​ទិន្នន័យ​កត់ត្រា​លើ​គេហទំព័រ​ផ្លូវការ FIFA។ ក្រោយ​ចប់​ការ​ប្រកួត ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​និយាយ៖ “យើង​បាន​ធ្វើ​ឲ្យ​ក្រុម​គូ​ប្រជែង​ឈឺ​ចាប់​ត្រូវ​ពេល ដោយ Ronaldo ធ្វើ​បាន​យ៉ាង​ល្អ​ជា​ទី​បំផុត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ត​ប្រាប់​សារព័ត៌មាន BBC Sport៖ “គេ​មិន​ដែល​ជា​បញ្ហា​សម្រាប់​ពួក​យើង​ទេ តែ​គេ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត នៅ​ក្នុង​ក្រុម​របស់​យើង ថ្ងៃ​នេះ គេ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក៏​ដូច​ជា​ក្រុម​ទាំង​មូល​ផង​ដែរ គ្រប់​គ្នា​ស្គាល់​ច្បាស់​ហើយ​ពី Cristiano ដូច្នេះ​ខ្ញុំ​អត់​ចាំ​បាច់​និយាយ​អ្វី​ច្រើន​នោះ​ឡើយ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT