លឺ​ថា Xavi លែង​ត្រូវ​ការ ស្រាប់​តែ​ក្លឹប​រួម​លីគ At ចូល​ទៅ​ចរចា​កីឡាករ​រូប​នេះ​ភ្លែត

បន្ទាប់​ទទួល​ដំណឹង​ថា Xavi Hernandez លែង​ត្រូវ​ការ​ខ្សែ​បម្រើ​កាន់​ឆ្នាំ Sergi Roberto ក៏​នាំ​ឲ្យ​ក្លឹប​ជា​ច្រើន ទាំង​ក្នុង​និង​ក្រៅ​តំបន់​អឺរ៉ុប បាន​ចាប់​អារម្មណ៍​ឱកាស​សារ​នេះ ដើម្បី​សម្រេច​ការ​ចរចា​នាំ​យក​គេ​ចេញ​ពី​ទឹកដី Camp Nou ជួន​ពេល​ដែល​សុពលភាព​កុងត្រា នឹង​ត្រូវ​ផុត​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​អេស្ប៉ាញ បាន​រួម​ជើង​ពេញ​មួយ​អាជីព តាំង​ពី​កាល​នៅ​ថ្នាល មក​ដល់​ឈុត​ធំ​ជាមួយ Barcelona តែ​ពេល​ចុង​ក្រោយ គេ​លែង​ទទួល​បាន​ឱកាស ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​រួម​សញ្ជាតិ​លោក Xavi។ ជាក់ស្តែង​ដូច​រដូវ​កាល​នេះ ទើប​ឈរ​ជើង​បាន ៥៦៧ នាទី ស្មើ​នឹង ១២ ប្រកួត រក​បាន ២ គ្រាប់​និង Assist ១ លើក​ឲ្យ​ក្លឹប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Fichajes ចុះ​ផ្សាយ​ថា ក្រៅ​ពី​ក្លឹប Arsenal និង Manchester City ឥឡូវ​សូម្បី​តែ​ក្លឹប​រួម​លីគ និង​ជា​ក្លឹប​គូ​ប្រជែង គឺ Atletico Madrid ក៏​ចាប់​អារម្មណ៍​ឱកាស​សារ​នេះ​ផង​ដែរ ហើយ​ពួក​គេ​ក៏​នឹង​ត្រូវ​ប្រជែង​ជាមួយ​ក្លឹប​នៅ​ឯ​លីគ MLS របស់​អាមេរិក​មួយ​ចំនួន​ផ្សេង​ទៀត។ សរុប​ស្ថិតិ​របស់ Roberto ឈរ​ជើង​ឲ្យ​អ្នក​មាន​បុណ្យ មាន ៣១៦ ប្រកួត ធ្លាប់​សម្រេច​ការ​លើក​ពាន La Liga ៦ លើក Champions League ២ លើក និង Copa del Rey ៦ លើក​ផង​ដេរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Fichajes

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT