ខ្សែប្រយុទ្ធ Kylian Mbappe នឹងចុះកុងត្រាជាមួយក្រុម Real Madrid នៅសប្ដាហ៍ក្រោយនេះហើយ បន្ទាប់ពីការចរចាត្រូវគ្នាមក។ នេះបើតាមការចុះផ្សាយរបស់ Marca ។
Mbappe លេងបានល្អណាស់ទល់ក្រុម Real Madrid នៅវគ្គ១៦ក្រុមចុងក្រោយ ដោយរូបគេជាអ្នករកបាន២គ្រាប់ម្នាក់ឯង។ តែដោយសារកីឡាករ Karim Benzema រកបានវិញដល់ទៅ៣គ្រាប់ ទើបធ្វើឱ្យ PSG ធ្លាក់នៅត្រឹមវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League នេះ។ ក្រោយពីធ្លាក់ត្រឹមវគ្កនេះហើយ ក៏ស្រាប់តែមានដំណឹងថា Mbappe នឹងផ្ទេរមកលេងនៅអេស្ប៉ាញរដូវកាលក្រោយហើយ។
ប្រភព Marca បានបញ្ជាក់ថាការចរចាគ្នាត្រូវអស់ហើយជាមួយសាមីកីឡាករ ខណៈដែលក្លឹប PSG វិញមិនអាចបិទសិទ្ធិគេនោះទេ ព្រោះកីឡាករបារាំងនេះបានអស់កុងត្រាជាមួយក្លឹបទៅហើយ។ កុងត្រារបស់គេ គឺមួយរដូវកាលនៅក្លឹប Real Madrid នឹងទទួលបាន២៥លានអឺរ៉ូ បន្ទាប់ពីកាត់ពន្ធរូច៕ប្រភព៖ MARCA