ខ្សែប្រយុទ្ធ Karim Benzema បាននិយាយថាពានរង្វាន់ UEFA Champions League គឺជា DNA របស់ក្រុម Real Madrid ហើយ ដូចដែលបានបង្ហាញក្នុងការប្រកួតទល់ PSG នេះស្រាប់។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងខាងលើពិតជាធ្វើបានល្អណាស់ក្នុងការប្រកួតទល់ក្រុម PSG នៅយប់មិញ។ រូបគេរកបានដល់ទៅ៣គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុម Real Madrid វាយបកយកឈ្នះ PSG ឡើងទៅវគ្គ៨ក្រុមបាន។ ការបង្ហាញទម្រង់លេងល្អនេះដែរ បានធ្វើឱ្យមានមតិជាច្រើនសរសើរ ថា Benzema ជាខ្សែប្រយុទ្ធលេខ៩ល្អបំផុតហើយនៅលើលោកនេះ បច្ចុប្បន្ន។ ដោយសមត្ថភាពរបស់គេ មិនចាញ់ខ្សែប្រយុទ្ធ Robert Lewandoski នោះទេ។
ដោយឡែកសម្រាប់សាមីខ្លួន Benzema ផ្ទាល់ក៏បាននិយាយថា៖ “ពាន UEFA Champions League គឺជា DNA របស់យើងហើយ។ ការលេងឈ្នះនៅយប់មិញនេះ គឺគ្រាន់តែបង្ហាញពីការតាំងចិត្ដរបស់យើងប៉ុណ្ណោះ។ យើងជាក្រុមដែលមិនបោះបង់អ្វីងាយៗនោះទេ យើងនឹងប្រឹងប្រែងរហូតដល់ចុងបញ្ចប់”៕ប្រភព៖ DailyMail