ថា​មិន​ត្រូវ​អាច​ជា​ឆ្នាំ​ស៊យ! បើ​រឿង​នេះ​កើត​មែន ទោះ​បាន​លេខ ៤ ក៏ Spurs/Arsenal អត់​កៅអី​លេង UCL ដែរ

ក្លឹប Arsenal នៅ​រយៈ​ពេល​ចុង​ក្រោយ ហាក់​ឡើង​ជើង​ខ្លាំង ដោយ​នាំ​ឲ្យ​មាន​ការ​ជឿជាក់​ថា នៅ​រដូវ​កាល​ក្រោយ ពួក​គេ​អាច​ជា​នឹង​មាន​ឱកាស​វិល​ទៅ​លេង​ពាន​អឺរ៉ុប UEFA Champions League សារ​ជា​ថ្មី ក្រោយ​ខកខាន​តាំង​ពី​រដូវ​កាល ២០១៦/១៧។ គិត​ត្រឹម​ជុំ​ទី ២៥ ដែល​សល់ ៣ ជុំ​ក្នុង​ដៃ ធៀប​នឹង​ក្រុម​ឯ​ទៀត កាំភ្លើង​ធំ​ឈរ​លេខ​រៀង​ទី ៤ មាន ៤៨ ពិន្ទុ នាំ​មុខ​ទៅ​លើ Man Utd ១ ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​គ្នា​ទៅ​នឹង ក្លឹប Tottenham Hotspur ពួក​គេ​ក៏​សង្កេត​ឃើញ​ធ្វើ​បាន​ល្អ​ដែរ​នៅ​ពេល​ចុង​ក្រោយ ហើយ​ថា​មិន​ត្រូវ​ ក្លឹប​ដឹកនាំ​ដោយ​លោក Antonio Conte អាច​នឹង​ចាប់​យក​ឱកាស បាន​ឈរ​នៅ​កៅអី Top 4 នា​បញ្ចប់​រដូវ​កាល​ក៏​ថា​បាន។ ប៉ុន្តែ មិន​ប្រាកដ​ថា ឲ្យ​តែ​បាន​លេខ ៤ គឺ​ដឹង​តែ​បាន​លេង Champions League នោះ​ទេ ព្រោះ​អី​បើ​ក្លាយ​ជា​ឆ្នាំ​ស៊យ នោះ​ក្រុម​លេខ ៤ នឹង​បាន​ត្រឹម​កៅអី Europa League ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ដោយសារ​តែ​ច្បាប់​របស់ UEFA បាន​កំណត់​មក​ថា ប្រសិន​ណា​ជា​ក្លឹប​ឈរ​ក្រៅ​ចំណាត់ថ្នាក់ Top 4 អាច​ឈ្នះ​ពាន ឬ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក នោះ​សមាគម​នឹង​សម្រេច​ផ្តល់​ឲ្យ​តែ ៣ កៅអី​ប៉ុណ្ណោះ សម្រាប់​លីគ​កំពូល​អង់គ្លេស។ សាមញ្ញ​ទៅ​មាន​ន័យ​ថា បើ​ក្រុម​លេខ ៥ ឡើង​ជា​អ្នក​ឈ្នះ​ពាន នោះ​មាន​តែ​ក្រុម​លេខ ១,២ និង ៣ ដែល​ទទួល​បាន​កៅអី​ទៅ​ចូលរួម​ការ​ប្រកួត​ UCL រដូវ​កាល​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​ យើង​សុំ​បន្ថែម​ឧទាហរណ៍​ឲ្យ​ងាយ​យល់ ពោល​ប្រសិន​ណា​ជា Arsenal ឬ Spurs ឈរ​លេខ ៤ ក៏​ប៉ុន្តែ​ក្លឹប​ឈ្នះ​ជើង​ឯក​ជា Man Utd ដែល​ឈរ​លេខ​ ៥ នោះ​មាន​ន័យ​ថា Arsenal ឬ Spurs ក៏​នៅ​តែ​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ Europa League ហើយ United បាន​កៅអី​ស្វ័យប្រវត្តិ បូក​នឹង​កៅអី​នៃ​ក្លឹប Top 3។ ច្បាប់​នេះ​ដែរ ក៏​អនុវត្ត​ដូច​គ្នា​ទៅ​ក្នុង​លក្ខខណ្ឌ​ផ្តល់​កៅអី​សម្រាប់​ការ​ប្រកួត Europa League ក៏​ដូច​ជា Europa Conference League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត​ទៅ​វា​ធ្លាប់​កើត​មាន​រឿង​នេះ​ម្តង​ដែរ មក​លើ​ក្លឹប Spurs នោះ​គឺ​នៅ​ឆ្នាំ ២០១២ ដែល​ក្រុម​មាន់​ខ្នាយ​មាស ធ្វើ​បាន ៦៩ ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី ៤ ក៏​ប៉ុន្តែ​ក្លឹប​ឈ្នះ​ជើង​ឯក​ពាន UCL គឺ​ជា​ Chelsea ដែល​ឈរ​លេខ ៦។ ដូច្នេះ UEFA ក៏​អនុវត្ត​ទៅ​តាម​ច្បាប់ ដោយ​ផ្តល់​កៅអី​ស្វ័យប្រវត្តិ​ដល់ Chelsea ដ្បិត​ពួក​គេ​ឈរ​លេខ ៦ ចាញ់ Arsenal ៥ ពិន្ទុ ហើយ​ដល់​ក្លឹប ៣ ផ្សេង​ទៀត មាន Man City, Man Utd និង Arsenal ដែល​ជា​ក្រុម​ Top 3។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​យើង​មាន​តែ​រង់ចាំ​មើល​ថា តើ​ក្លឹប Man Utd ដែល​គេ​ជឿ​លើ​ភាគរយ​ច្រើន អាច​នឹង​ឈរ​ក្រៅ​ចំណាត់ថ្នាក់ Top 4 អាច​យក​ឈ្នះ​ទៅ​លើ Atletico Madrid រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​ដែរ​ឬ​យ៉ាង​ណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​ឲ្យ​គ្នា​យើង​ដឹង​បន្តិច​ថា ទាំង Spurs និង Arsenal សុទ្ធ​ជា​ក្រុម​មិន​ធ្លាប់​ស្គាល់​រសជាតិ​លើក​ពាន UCL ដោយ​ពួក​គេ​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​រៀង​គ្នា តួ​យ៉ាង​គឺ Spurs ចាញ់ Liverpool ២-០ កាល​ពី ឆ្នាំ ២០១៩ ហើយ Arsenal ចាញ់ Barcelona ១-២ កាល​ពី​ឆ្នាំ ២០០៦៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT