ប្រមូល​ពី​ណា​ខ្លះ​ចាំ​មើល! នេះ​ទំហំ​ទឹក​ប្រាក់ ដែល Barcelona ត្រូវ​ការ បើ​ចង់​យក Haaland

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ពេល​ចុង​ក្រោយ ត្រូវ​បាន​គេ​រាយការណ៍​ថា ក៏​ស្ថិត​ក្នុង​គោលដៅ​ធំ​មួយ​របស់​កីឡាករ Erling Haalnd សម្រាប់​ការ​ផ្ទេរ​ចូល​នៅ​ពេល​ខាង​មុខ​ផង​ដែរ។ យ៉ាង​ណា​ក្លឹប ក៏​នឹង​ត្រូវ​ប្រជែង​រវាង​បណ្តា​ក្លឹប​យក្ស​ឯ​ទៀត តួ​យ៉ាង​គឺ Man City និង Real Madrid ក៏​ចាប់​ចិត្ត​មក​លើ​យុវជន​សញ្ជាតិ​ន័រវេស​ដូច​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​របាយការណ៍​ពី Marca ចុះ​ផ្សាយ​ថា Haaland ក៏​គេ​គិត​ចង់​ដើរ​ចូល​ក្លឹប Barcelona ជា​ជាង​ក្លឹប​ដទៃ​ផង​ដែរ ព្រោះ​អី​ គេ​ជឿជាក់​លើ​ផែនការណ៍​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Xavi Hernandez។ តែ​សំខាន់ ក៏​ទាមទារ​ឲ្យ​ក្លឹប​មាន​កញ្ចប់​ចំណាយ​ច្បាស់លាស់​មួយ មុន​នឹង​គេ​សម្រេច​ទម្លាក់​ចុង​ប៊ិច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក្លឹប​ត្រូវ​ការ​លុយ ២៥០ លាន​អឺរ៉ូ ប្រសិន​ចង់​សម្រេច​បំណង​ប្រាថ្នា​នាំ​ចូល​កីឡាករ​វ័យ​ ២១ ឆ្នាំ​ខាង​លើ។ នេះ​គិត​ទាំង​តម្លៃ​ផ្ទេរ​ចូល តម្លៃ​ពលកម្ម និង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ទៀត គួប​ផ្សំ​នឹង​ប្រាក់​ភាគលាភ​ឲ្យ​ភ្នាក់ងារ​រត់ការ​ផង​នោះ។ គួរ​បញ្ជាក់​ថា សុពលភាព​កុងត្រា​របស់ Haaland ជាមួយ​ក្លឹប​អាណាព្យាបាល Dortmund សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ តែ​ដោយសារ​គេ​មាន​តម្លៃ​ផ្តាច់​កុងត្រា​ទាប ត្រឹម​តែ ៧៥ លាន​អឺរ៉ូ ទើប​ក្លឹប​ជា​ច្រើន​ហ៊ាន​ចូល​ចែចូវ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT