អនាគត Mbappe នឹង​សម្រេច​ដោយ​អារម្មណ៍ ជា​ជាង​ការ​សម្លឹង​មើល​ទឹក​លុយ

អ្នក​វិភាគ​បាល់ទាត់ លោក Mikael Silvestre បាន​បង្ហាញ​ការ​ជឿជាក់​ថា Kylian Mbappe គេ​នឹង​គិតគូរ​ពី​ជំហាន​បន្ទាប់​ក្នុង​អាជីព តាម​រយៈ​ការ​ប្រើប្រាស់​អារម្មណ៍​ពិត​ប្រាកដ ពោល​មិន​សម្លឹង​ឃើញ​លុយ​ជា​ធំ​ឡើយ ដោយ​នេះ មិន​ថា​តែ​ការ​ផ្ទេរ​ទៅ PSG ឬ​ក៏​ Real Madrid។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Mikael និយាយ៖ “ពេល​អ្នក​ទៅ​កាន់​ក្លឹប​ថ្មី អ្នក​ត្រូវ​បង្ហាញ​ពី​សមត្ថភាព​ម្តង​ទៀត មិន​មែន​ថា​ពី​ចំណុច ០ ទៅ​ទេ តែ​យ៉ាង​ណា​ក៏​នៅ​តែ​ត្រូវ​បង្ហាញ ពី​ជ័យជម្នះ​ទៅ​កាន់​អ្នក​គាំទ្រ រួច​បើ​សួរ​ថា តើ​ Mbappe គេ​មាន​គំនិត​ប្រកួតប្រជែង​នៅ​ទីក្រុង​ប៉ារីស​ត​ទៀត​ឬ​អត់ ខ្ញុំ​ក៏​អត់​ដឹង​ដូច​គ្នា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “មាន​ពាក្យ​ជា​ច្រើន​និយាយ​ថា គេ​នឹង​ទៅ Madrid ដោយ​ខ្ញុំ​ជឿ​ថា វា​ស៊ីសង​លើ​អ្វី​ដែល PSG នឹង​សម្រេច​បាន​នៅ​រដូវ​កាល​នេះ និង​លើ​អារម្មណ៍​ដែល​គេ​ចាត់​ទុក​ទី​នេះ​ជា​ផ្ទះ ជា​រួម​ទៅ​គឺ​ការ​ប្រើប្រាស់​អារម្មណ៍ Mbappe នឹង​មាន​ជាង​ការ​សម្លឹង​ឃើញ​លុយ​ជាច​ធំ ខ្ញុំ​ជឿ​បែប​ហ្នឹង”។ បញ្ជាក់​ថា យុវជន​វ័យ ២៣ ឆ្នាំ​ក៏​នឹង​មាន​ភារកិច្ច​ត្រូវ​ជួយ​ក្រុម​តតាំង​អធិរាជ​ស នៅ​រាត្រី​ទាប​ភ្លឺ​ខាង​មុខ​ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT