Klopp ខ្សឹប​ប្រាប់​មិត្ត​ជិតស្និទ្ធ ថា​ចង់​យក​កីឡាករ​អង់គ្លេស​រូប​នេះ មក​ចុះចូល​នៅ Liverpool

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ លោក Jurgen Klopp បាន​ចាប់​អារម្មណ៍​ចង់​ពង្រឹង​ប្រព័ន្ធ​បម្រើ តាម​រយៈ​ការ​នាំ​យក​កីឡាករ​របស់​ក្លឹប Borussia Dortmund គឺ​ខ្សែ​បម្រើ Jude Bellingham។ យុវជន​វ័យ ១៨ ឆ្នាំ បាន​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង ក្រោយ​តែ​ពី​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​នៅ Euro 2020 និង​ការ​ឡើង​ជើង​ ពេល​លេង​ឲ្យ Dortmund នៅ​រដូវ​កាល​ចុង​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន The Sun ចុះ​ផ្សាយ​ថា លោក Klopp ថែម​ទាំង​បាន​ប្រាប់​ទៅ​មិត្ត​ជិតស្និទ្ធ​របស់​ខ្លួន​ទៀត​ផង ថា​នឹង​ទាក់ទង​ទៅ​កាន់ Bellingham ដើម្បី​នាំ​យក​គេ​មក​ចុះចូល​នៅ​ទឹកដី Anfield។ ការ​ចរចា​ គឺ​ដោយសារ​ជឿ​ថា សមត្ថភាព​របស់​កីឡាករ​អង់គ្លេស ពេល​ទៅ​មុខ នឹង​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណា តម្លៃ​ផ្ទេរ​របស់ Bellingham នៅ​តែ​ជា​បញ្ហា​ចោទ ព្រោះ​អី Dortmund ក៏​លឺ​ពី​ពេល​កន្លង​មក នឹង​មិន​ព្រម​អនុញ្ញាត​ឲ្យ​គេ​ចេញ​ដាច់​ខាត ប្រសិន​តម្លៃ​ខ្លួន​ទទួល​បាន ក្រោម ១០០ លាន​ផោន។ ទៅ​មើល​ស្ថិតិ​រដូវ​កាល​នេះ គ្រាប់​ពេជ្រ​ខាង​លើ​រាប់​ថា​សកម្ម ដោយ​បង្ហាញ​ខ្លួន​សរុប ៣៤ ប្រកួត រក​បាន ៦ គ្រាប់​និង Assist ១២ លើក​ឯ​ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT