Ancelotti៖ “យប់​នេះ យើង​មិន​លេង​តាម​បិទ​តែ Mbappe ទេ តែ​បិទ​កីឡាករ PSG ទាំង​មូល”

អ្នកចាត់ការ​លោក Carlo Ancelotti បាន​និយាយ​មុន​ការ​ប្រកួត រវាង​ក្លឹប Real Madrid និង PSG នៅ​ទឹកដី Bernabeu រាត្រី​នេះ ថា​យុទ្ធសាស្រ្ត​ដឹកនាំ​របស់​លោក នឹង​មិន​ផ្តោត​តែ​តាម​បិទ​កីឡាករ​សំខាន់​ទេ ផ្ទុយ​ទៅ​វិញ ឲ្យ​តែ​កីឡាករ​ល្អ​របស់ PSG គឺ​តាម​បិទ​ទាំង​អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ជើង​ទី ១ ក្លឹប​បាន​បរាជ័យ​ ១-០ ឥឡូវ​ងាក​មក​ជើង​ទី ២ បើ​លេង​បាន​ត្រឹម​ស្មើ នោះ​គឺ ធ្លាក់ តែ​បើ​បាន ១-០ វិញ គឺ​បន្ថែម​ម៉ោង ហើយ​បើ ២-០ គឺ​ឈ្នះ​ដាច់​ អាច​ឡើង​ទៅ​វគ្គ​បន្ត។ គ្រូ​វ័យ ៦២ ឆ្នាំ​និយាយ៖ “ផែនការណ៍​របស់​យើង មិនមែន​រៀបចំ​តែ​សម្រាប់​ទប់ទល់​នឹង Mbappe ម្នាក់​ទេ តែ​ទាំង​សម្រាប់​ Neymar, Messi ក៏​ដូច​ជា​កីឡាករ​ល្អៗ​របស់ PSG ឯ​ទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ថែម៖ “ផែនការណ៍​របស់​យើង​គឺ លេង​ប្លុក​ជាប់ ជាមួយ​បាល់ ហើយ​បើ​បាត់​បាល់ គឺ​ត្រូវ​តែ​ដាក់​សម្ពាធ​ភ្លាមៗ ពោល​ត្រូវ​តែ​ធានា​ពី​ការ​តស៊ូ​រយៈ​ពេល ៩០ នាទី​ពេញ ដើម្បី​ឲ្យ​ក្លាយ​ជា​ប្រកួត​ដ៏​ពេញលេញ​មួយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“និយាយ​ទៅ​យើង​ត្រូវ​តែ​ឈ្លាសវៃ​សារ​នេះ យើង​មិន​អាច​លេង​ដោយ​របៀប​ឆ្កួតឡប់​បាន​ទេ គឺ​ត្រូវ​តែ​ឈ្នះ មិន​ថា​លឿន​ឬ​យឺត​នៅ​ចុង​ម៉ោង សំខាន់​យើង​ត្រូវ​តែ​សល់​ក្តី​សង្ឃឹម និង​លេង​ដោយ​ការ​វាយ​សម្រុក​ជាប់​រហូត​ទៅ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT