Leicester City និង Arsenal បញ្ជូន​ក្រុម​ឃ្លាំ​មើល ទៅ​អ៊ីតាលី ដើម្បី​កីឡាករ​រូប​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​អង់គ្លេស ២ មាន Arsenal និង Leicester City ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ចាប់​ចិត្ត​ទៅ​លើ​កីឡាករ Domenico Berardi ដោយ​ចង់​សម្រេច​ការ​នាំ​យក មក​ចូលរួម​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។ គេ​ជា​សមាជិក​របស់​ក្លឹប Sassuolo នៃ​លីគ​កំពូល​អ៊ីតាលី និង​លេង​តំណែង ប្រយុទ្ធ​ស្លាប​ស្តាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​ដែល​សុពលភាព​កុងត្រា ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ខាង​មុខ ក្លឹប Sassuolo ក៏​អាច​ធានា​ពី​ផល​ចំណេញ តាម​រយៈ​ការ​លក់​ចេញ​គេ​ផង​ដែរ ដ្បិត​គ្រា​ទិញ​ពី Juventus មក​ថោក ចាយ​អស់​តែ ១០ លាន​អឺរ៉ូ។ ក្លឹប​រំពឹង​លក់​ចេញ​ទៅ​វិញ យក​ចំណេញ ១ ទ្វេ​ជា ៣ ពោល​ដល់ ៣០ លាន​អឺរ៉ូ​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ពី​អ្នក​សារព័ត៌មាន Nicolo Schira បាន​ឲ្យ​ដឹង​ថា ក្លឹប​អង់គ្លេស​ទាំង​ពីរ​ខាង​លើ ថែម​ទាំង​បាន​បញ្ជូន​ក្រុម​ឃ្លាំ​មើល ទៅ​សង្កេត​ការ​លេង​បន្ថែម​របស់ Berardi នៅ​សប្តាហ៍​មុន​ទៀត​ផង ព្រោះ​ដើម្បី​ធានា​ថា ជា​ការ​សម្រេច​ចិត្ត​ត្រូវ ហើយ​បើ​ល្អ​មែន ក៏​នឹង​ប្រញាប់​ចរចា ព្រោះ​អី​ក្លឹប​រួម​លីគ Napoli និង AC Milan ឯ​ណោះ ក៏​លឺ​ល្ហៀងៗ​ថា​ចាប់​ចិត្ត​ដូច​គ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT