វិភាគ ៣ ហេតុផល​ដែល​ហ៊ាន​ទាយ​ថា PSG នឹង​ត្រូវ​ហាល​អាវ ក្រោម​ថ្វី​ R.Madrid យប់​នេះ

លើ​ទំព័រ CTS Sports នៅ​វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី ១០ មិនា នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ជំនួប​ រវាង​ក្លឹប​អធិរាជ​ស Real Madrid ទល់​ក្លឹប​សេដ្ឋី​បារាំង PSG ជា​ជំនួប​ជើង​ទី ២ វគ្គ ១៦ ក្រុម​ចុង​ក្រោយ UEFA Champions League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លទ្ធផល​កាល​ពី​ជើង​ទី ១ ខាង​ក្រុម​ដឹកនាំ​ដោយ​លោក Mauricio Pochettino បាន​នាំ​មុខ ១-០ ធ្វើ​បាន​ដោយ Kylian Mbappe ដូច្នេះ​ហើយ​ការ​ប្រកួត​ជើង​ទី ២ គឺ​សុំ​តែ​ទប់​ត្រឹម​ស្មើ នោះ​ក៏​អាច​ផ្តល់​កៅអី​ទៅ​កាន់​វគ្គ​បន្ទាប់​ផង​ដែរ។ យ៉ាង​ណា​វា​ប្រហែល​ជា​មិន​ងាយ​ស្រួល នោះ​ឡើយ​សម្រាប់ PSG បើ​ទោះ​បី​នាំ​មុខ​មុន ១ គ្រាប់ ព្រោះ​នេះ គឺ​ជា​ការ​លេង​ទល់​ក្រុម​ម្ចាស់​ជើង​ឯក ១៣ សម័យ​កាល ដែល​មាន​បទពិសោធន៍​ជោកជាំ​ទៅ​ហើយ​នៅ​ពាន​អឺរ៉ុប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​ក្រោម CTS Sports បង្ហាញ​ហេតុផល ៣ ដែល​ជឿ​ថា Real Madrid នឹង​អាច​ទម្លាក់​ PSG ត្រឹម​វគ្គ ១៦ ក្រុម​នៅ​រាត្រី​នេះ ក៏​ដូច​ជា​លទ្ធផល​ទស្សន៍ទាយ​គ្រាប់​បាល់៖

៣) ភាព​មិន​ប្រាកដប្រជា​របស់ Mbappe

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របស់ PSG តែ​សម្រាប់​ Kylian Mbappe គឺ​មិន​ប្រាកដប្រជា​ថា​បាន​ត្រៀម​ខ្លួន ១០០ ភាគរយ​នោះ​ទេ។ ក៏​ដោយសារ​តែ​មុន​ការ​ប្រកួត​ ៣ ​ថ្ងៃ គ្រាប់​ពេជ្រ​ខាង​លើ បាន​ជួប​បញ្ហា​របួស​កំឡុង​ពេល​ហ្វឹកហាត់ ដូច្នេះ​ប្រកួត​ពេល​ខាង​មុខ លោក Mauricio Pochettino ទំនង​ជា​នឹង​ដាក់ ឲ្យ​គេ​លេង​បម្រុង​ច្រើន​ជាង​ជាប់​ជម្រើស​ដំបូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​ត្រូវ​អវត្តមាន Mbappe នៅ​ឈុត ១១ នាក់​ពិត​មែន នោះ​ប្រព័ន្ធ​ប្រយុទ្ធ​ខាង​លើ ប្រហែល​ជា​ត្រូវ​ជំនួស​ដោយ​ការ​ដាក់ Angel di Maria ដែល​នេះ​យើង​ជឿ​ថា ប្រាកដ​ជា​ស្ទើរ​ជើង មិន​ពេញ​ទម្រង់​ដូច​កាល​ពី​វគ្គ​ទី ១ ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ប្រព័ន្ធ​បម្រើ​ដ៏​គួរ​ឲ្យ​បារម្ភ​របស់ Real Madrid

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​ក្លឹប​អធិរាជ​ស ត្រូវ​អវត្តមាន​ខ្សែ​បម្រើ​ការពារ Casemiro តែ​យ៉ាង​ណា​អ្នកចាត់ការ​លោក Carlo Ancelotti ក៏​នៅ​សល់​ជម្រើស​ល្អ​ផ្សេង​ទៀត​ក្នុង​ដៃ ហើយ​កាន់​តែ​ត្រូវ​ប៉ាន់ សម្រាប់​ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​សម្រុក High Press ដើម្បី​យក​ឲ្យ​បាន​គ្រាប់​បាល់​នៅ​យប់​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​អាច​ជំនួស​រវាង Federico Valverde ឬ Eduardo Camavinga នៅ​កន្លែង​អវត្តមាន Casemiro អម​ដោយ​បម្រើ​ខាង​លើ ២ ផ្សេង​ទៀត គឺ Toni Kroos និង Luka Modric។ យើង​ជឿ​ថា ​ប្រព័ន្ធ​បម្រើ​របស់ Madrid យប់​នេះ​នឹង​កាន់​តែ​សហការ​គ្នា​បាន​ល្អ ក្នុង​ការ​ដឹក​បាល់​ឡើង​ទៅ​លើ ជាង​មាន​វត្តមាន Casemiro ទៅ​ទៀត។

១) ស្ថិតិ​របស់​ក្លឹប​ទាំង​ពីរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​យក​ឈ្នះ Real Madrid ១-០ កាល​ពី​លេង​ក្នុង​ទីក្រុង​ប៉ារីស តែ ៣ ប្រកួត​បន្ទាប់ PSG លេង​ឈ្នះ​តែ ១ ប៉ុណ្ណោះ ហើយ​បែរ​ចាញ់ Nice ១-០ និង​ចាញ់ Nantes ៣-១។ នេះ​បង្ហាញ​ថា ប្រព័ន្ធ​លេង​របស់​ក្លឹប​នៅ​ពេល​ចុង​ក្រោយ គឺ​មាន​ការ​ធ្លាក់​ចុះ ដែល​ជា​រឿង​គួរ​ឲ្យ​បារម្ភ ខុស​ពី​ Madrid ពួក​គេ​ធ្វើ​បាន​ល្អ​ខ្លាំង តាម​រយៈ​ការ​យក​ឈ្នះ​ទាំង ៣ ប្រកួត នៅ​ចំនួន​គ្រាប់​បាល់​សរុប ៨ គ្រាប់ ទោ​លើ Alaves, Rayo Vallecano និង Real Sociedad។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​សំខាន់​មួយ​ផ្សេង​ទៀត គឺ​ស្ថិតិ​របស់​អធិរាជ​រដូវ​កាល​នេះ ការ​លេង​ក្នុង​ដី ស្គាល់​បរាជ័យ​តែ​ ១ លើក​គត់ ប៉ុន្តែ PSG ​ឯ​ណោះ បរាជ័យ​សរុប​ទាំង ៥ លើក គឺ​មាន​ដល់​ទៅ ៤ លើក ដែល​ចាញ់ ពេល​ធ្វើ​ដំណើរ​ជា​ក្រុម​ភ្ញៀវ។ សរុប​មក​យើង​ហ៊ាន​ទស្សន៍ទាយ​ថា ការ​លេង​នៅ​ដី Bernabeu រាត្រី​នេះ យ៉ាង​ហោច Real នឹង​យក​ឈ្នះ ២-១ ដែល​នាំ​ឲ្យ​ការ​ប្រកួត​ត្រូវ​បន្ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ឬ​ឈាន​ដល់​ការ​ស៊ុត​ប៉េណាល់ទី ហើយ​ម្យ៉ាង​ទៀត អាច​ឈ្នះ​ដាច់ ៣-១ ជា​រួម គឺ​លើ ២,៥ គ្រាប់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT