ខ្សែប្រយុទ្ធ Neymar បានអះអាងថាខ្លួនមានការចង់ចាំល្អៗច្រើនណាស់នៅកីឡដ្ឋាន Bernabue នេះ អំឡុងពេលលេងឱ្យក្រុម FC Barcelona ។
Neymar នឹងមានវត្តមានលើកីឡដ្ឋាន Bernabue នៅរាត្រីនេះ ដោយរូបគេលេងឱ្យក្រុម PSG ទល់ក្រុម Real Madrid សម្រាប់ជើងទី២ពានរង្វាន់ UEFA Champions League ។ ជំនួបនៅរាត្រីនេះ នឹងតានតឹងខ្លាំងមិនខាន ព្រោះក្រុម Real Madrid នឹងព្យាយាមសម្រុកខ្លាំង ដោយសារតែជើងទី១កន្លងទៅ ពួកគេលេងចាញ់ក្នុងលទ្ធផល ១-០ ទៅហើយនៅទឹកដីបារាំង។
មុនការប្រកួតនោះចាប់ផ្ដើម Neymar ដែលធ្លាប់លេងទល់ក្រុម Real Madrid ជាច្រើនលើកកាលរូបគេនៅ Barcelona នោះនិយាយថា៖ “ខ្ញុំមានការចង់ចាំល្អៗច្រើននៅទីនេះ ខ្ញុំបានរកគ្រាប់បាល់បាន បញ្ជូនបាល់ឱ្យមិត្តរួមក្រុម ហើយលេងនៅកីឡដ្ឋាននេះពិតជារឿងអស្ចារ្យខ្លាំង។ វាជាកីឡដ្ឋានមួយដែលមានប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ បានលេងនៅទីនេះ គឺជារឿងរីករាយខ្លាំងណាស់”៕ ប្រភព៖ Marca