Queretaro ​នឹង​ត្រូវ​លេង​បិទ​ទ្វា​កីឡដ្ឋាន​១​ឆ្នាំ ​ក្រោយ​មាន​ហិង្សា​បង្ក​ឱ្យ​មនុស្ស​ស្លាប់​

ក្លឹប Queretaro ​នឹង​ត្រូវ​ពិន័យ​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​រយៈ​ពេល​១​ឆ្នាំ ​ក្រោយ​ពី​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ ​អំឡុង​ការ​ប្រកួត​ទល់​ក្រុម ​Atlas ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់ និង​របួស​អំឡុង​ពេល​មាន​ហិង្សា​កើត​ឡើង​ក្នុង​ប្រកួត​រវាង​ក្រុម Queretaro ​និង ​Atlas ​ក្នុង​លីគ​កំពូល​មិចសិកូ។ ​ដោយ​ការ​បង្ក​ជំលោះ​នោះ​កើត​ឡើង ​ក្រោយ​ពី​ក្រុម Atlas ​ដែល​ជា​ក្រុម​ភ្ញៀវ​នាំ​មុខ​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ Queretaro ​។ ​ទម្រាំ​តែ​អាច​គ្រប់គ្រង​ការ​វាយ​តុប​គ្នា​នោះ​បាន ​គេ​សង្កេត​ឃើញ​មាន​អ្នក​របួស​និង​ស្លាប់​ជា​ច្រើន​នាក់​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​កើត​រឿង​នោះ ​FIFA ​បាន​ចាត់​ទុក​ហិង្សា​នេះ​ថា​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ​និង​ត្រូវ​ស្វែង​រក​ប្រភព​ដែល​បង្ក​មក​ដាក់​ទោស។ ​ជាមួយ​គ្នា​នេះ​ដែរ ​ខាង​ប្រធាន​ប្រធាន​សហព័ន្ធ​បាល់ទាត់​មិចសិកូ ​ក៏​បាន​ចាត់​វិធានការ​ភ្លាម​ៗ​ផង​ដែរ។ ​ដោយ​រឿង​ដំបូង​នោះ​គឺ​ពិន័យ​ក្លឹប​ Queretaro ​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​រយៈ​ពេល​១​ឆ្នាំ​ពេញ​ឯ​ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT