ក្រុមហង្សក្រហម Liverpool បរាជ័យនៅជើងទី២ ដោយក្រុម Inter Milan ឈ្នះក្នុងលទ្ធផល ០-១ តែក្រុមរបស់លោក Klopp អាចឡើងទៅវគ្គបន្ដបាន ព្រោះជើងទី១ ពួកគេឈ្នះបាន ២-០។
ក្នុងការប្រកួតពានរង្វាន់ UEFA Champions League នៅជើងទី២យប់មិញនេះ ក្រុម Liverpool លេងមិនសូវបានល្អសោះ ដោយបង្កកំហុសច្រើន ទើបត្រូវក្រុម Inter Milan អាចនាំមុខ ១-០ បាន។ ខណៈដែលក្រុមមកពីអ៊ីតាលីមានកាតក្រហមម្នាក់ផង ទើបបានជាលទ្ធផល ១-០ នេះរក្សារហូតដល់ចប់ការប្រកួតតែម្ដង។ ដោយសរុបទៅទាំងពីរជើង ក្រុម Liverpool នៅតែបានឡើងទៅវគ្គ៨ក្រុមចុងក្រោយដដែល ព្រោះពួកគេឈ្នះ ២-០ នៅជើងទី១។
នេះក៏ជាបរាជ័យលើកដំបូងក្នុង៣០ប្រកួតក្នុងដីចុងក្រោយរបស់ក្រុម Liverpool ដែរ។ ពួកគេលេងបានល្អណាស់ក្នុងដីកន្លងមក ដោយរក្សាកំណត់ត្រាមិនចាញ់បានដល់ទៅ២៩ប្រកួតទៅហើយ៕
ប្រភព៖ DailyMail