Klopp ​ប្រាប់​ឱ្យ Salah ​រំងាប់​អារម្មណ៍ ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​មុន​ប៉ះ Napoli ​យប់​នេះ

Jurgen Klopp ​ចង់​ឱ្យ Salah ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ ​មុន​ការ​ប្រកួត​ជាមួយ​ក្រុម Napoli ​នៅ​រាត្រី​នេះ ​កុំ​ឱ្យ​គិត​ច្រើន​រឿង​គេ​រិះគន់​នានា។Salah ​ត្រូវ​បាន​លោក Klopp ​ឱ្យ​សម្រាក ​មិន​ឱ្យ​លេង​ពេញ​៩០​នាទី ​២​ប្រកួត​មក​ហើយ ​ដើម្បី​ឱ្យ​រូបគេ​ប្រមូល​អារម្មណ៍​ឱ្យ​មូល ត្រៀម​លេង​នៅ​យប់​នេះ។

ចំពោះ​រឿងដាក់​ឱ្យ​សម្រាក​នេះ​ដែរ ​លោក Klopp ​ពន្យល់​ទៅ​កីឡាករ​ថា​កុំ​គិត​ច្រើន ​ព្រោះ​លោក​មិន​មាន​ការ​សង្ស័យ​ចំពោះ​សមត្ថភាព​របស់ Salah ​ឡើយ។ ហើយ​ប្រកួត​សំខាន់​យប់​នេះ ​រូបគេ​នឹង​មាន​វត្តមាន​ចូល​លេង​ជួយ​ក្រុម​មិន​ខាន។​

មិន​ត្រឹម​តែ​អ្នក​ចាត់ការ​លើក​ទឹក​ចិត្ត​នោះ​ទេ ​ដោយ​ឡែក​មិត្ត​រួម​ក្រុម Georgninio Wijnaldum ​ក៏​និយាយ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​អេហ្ស៊ីប​រូប​នេះ​ដែរ។Wijnaldum ​និយាយ​ថា​មិត្ត​រួម​ក្រុម​របស់​ខ្លួន​នឹង​ត្រលប់​ទៅ​រក​សមត្ថភាព​ខ្ពស់​វិញ ​ដូច​រដូវ​កាល​មុន​អីចឹង ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​សិន៕ប្រភពDailyMail

  • Klopp ​ប្រាប់​ឱ្យ Salah ​រំងាប់​អារម្មណ៍ ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​មុន​ប៉ះ Napoli ​យប់​នេះ