Neymar៖ “ខ្ញុំ​ប៊ិះ​តែ​ទៅ​លេង​ឲ្យ Real Madrid កាល​ពី​អាយុ ១៣ ឆ្នាំ”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Neymar នឹង​ត្រូវ​ចូល​ជួប​ក្លឹប​ម្ចាស់ដី Real Madrid សម្រាប់​ការ​ប្រកួត​ជើង​ទី ២ វគ្គ ១៦ ក្រុម​រាត្រី​នេះ បន្ទាប់​ PSG នាំ​មុខ​មុន​មួយ​គ្រាប់ កាល​ពី​ជើង​ទី ១ កន្លង​ទៅ។ និយាយ​មុន​ការ​ប្រកួត កីឡាករ​ប្រេស៊ីល​ក៏​បង្ហើប​ពី​ពេលវេលា​អតីតកាល គ្រា​លោក​ប៊ិះ​នឹង​ផ្ទេរ​ទៅ​ក្លឹប​អធិរាជ​ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​ស្លាប​ខាង​លើ​និយាយ៖ “ខ្ញុំ​ប៊ិះ​តែ​នឹង​ទៅ​លេង​ឲ្យ​ក្លឹប Real Madrid ពេល​ខ្ញុំ​ស្ថិត​នៅ​អាយុ ១៣ ឆ្នាំ តែ​យ៉ាង​ណា​ជីវិត​បាន​ទាញ​ខ្ញុំ​ឲ្យ​ទៅ Barcelona ជា​កន្លែង​ជះ​ឥទ្ធិពល​ខ្លាំង​មក​លើ​ខ្ញុំ ហើយ​ក៏​ជា​ក្រុម​ស្ថិត​ក្នុង​បេះដូង​របស់​ខ្ញុំ​ផង​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ទៀត​ថា៖ “ពេលវេលា​ពេល​នេះ​ជាមួយ PSG គឺ​រីករាយ ហើយ​ការ​ប្រកួត​នៅ Bernabeu នឹង​ក្លាយ​ជា​ជំនួប​ដ៏​ល្អ​មួយ យើង​នឹង​ទទួល​រង​សម្ពាធ​ច្រើន ព្រោះ​យើង​ធ្លាប់​ជួប​រួច​មក​ហើយ គ្រាន់​ថា​បែប​ណា យើង​ត្រូវ​តែ​បន្ត​រីករាយ​នៅ​ពេលវេលា​បច្ចុប្បន្នភាព​ដែល​យើង​មាន​ជាមួយ​បាល់ទាត់”។ បញ្ជាក់​ថា ការ​ប្រកួត​នេះ PSG សុំ​ទប់​ត្រឹម​ស្មើ ០-០ ក៏​អាច​រុញ​ឲ្យ​ពួក​គេ​ឡើង​ទៅ​វគ្គ​បន្ត ១/៤ ផ្តាច់ព្រ័ត្រ​បាន​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT