Barca សន្យា​នឹង​ផ្តល់​ប្រាក់​ពលកម្ម​ល្អ​មួយ​ឲ្យ ប្រសិន​កីឡាករ​រូប​នេះ ព្រម​ដើរ​ចេញ​ពី Serie A

បើ​តាម​សារព័ត៌មាន La Gazzetta dello Sport ចុះ​ផ្សាយ​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelonaបាន​ព្រមព្រៀង​នឹង​ផ្តល់​ប្រាក់​ពលកម្ម​ដ៏​សមរម្យ​មួយ ជូន​ខ្សែ​ការពារ Kalidou Koulibaly ឲ្យ​តែ​គេ​ព្រម ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា ដើរ​ចេញ​ពី​ក្លឹប Napoli ហើយ​មក​ចុះចូល​នៅ​ទឹកដី Camp Nou នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​ដឹកនាំ​ដោយ​លោក Xavi Hernandez ហាក់​ចង់​ពង្រឹង​ប្រព័ន្ធ​ជើង​ក្រោម រួច​ក៏​មើល​ឃើញ​បេក្ខភាព​ធំៗ​មួយ​ចំនួន រួម​ទាំង​នៅ​លីគ​អង់គ្លេស​ផង​ដែរ។ យ៉ាង​ណា​ Koulibaly ក៏​ជា​កីឡាករ​សំខាន់ ដែល​ក្លឹប​មិន​អាច​មើល​រំលង ដ្បិត​អី​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ សម្រាប់​កីឡាករ​សេណេហ្គាល់ អាច​ជា​មាន​តម្លៃ​ខ្លួន​យ៉ាង​ហោច​ណាស់ ៧០ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា Xavi កំពុង​រំអុក​ក្លឹប​ឲ្យ​ចរចា​នូវ​តម្លៃ​ផ្ទេរ ដើម្បី​សម្រេច​នាំ​យក​គេ​ មក​ចូលរួម​នៅ​រដូវ​កាល​ថ្មី ២០២២/២៣ ហើយ​ចង់​ផ្តល់​កុងត្រា​ថ្មីសន្លាង​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ អម​នឹង​ថ្លៃ​ពលកម្ម​ដ៏​សមរម្យ​មួយ​សម្រាប់​គេ​ផង​ដែរ។ ទៅ​មើល​ស្ថិតិ​រដូវ​កាល​នេះ​បន្តិច បុរស​វ័យ ៣០ ឆ្នាំ បង្ហាញ​ខ្លួន ២៥ ប្រកួត រក​បាន ២ គ្រាប់​និង Assist ២ លើក​ឲ្យ​ក្លឹប​ឈរ​លេខ ៣ នៅ​ក្របខ័ណ្ឌ Serie A៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ La Gazzetta dello Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT