Laporta ថា​ការ​ចាកចេញ​របស់ Messi ជា​រឿង​សោកស្តាយ​បំផុត តែ​មិន​ធំ​ជាង​ក្លឹប​ទាំង​មូល​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​ក្លឹប​លោក Joan Laporta ថា​ការ​ដែល Barcelona បោះបង់ Lionel Messi ទៅ​ឲ្យ​ក្លឹប​ថ្មី នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន គឺ​ជា​រឿង​ដ៏​សោកសៅ​បំផុត តែ​វា​គឺ​ជា​ដំណោះស្រាយ​តែ​មួយ​គត់ ហើយ​ក៏​គ្មាន​អ្វី​ដែល​ធំ​ជាង​ក្លឹប​ទាំង​មូល​នោះ​ដែរ។ សារ​នោះ​ដូច​អ្នក​បាន​ដឹង​ហើយ បើ​បន្ត​កុងត្រា​ថ្មី​ឲ្យ M10 គឺ​លុះត្រា​តែ​ក្លឹប​ត្រូវ​លក់​កីឡាករ​ជា​ច្រើន ឬ​ទម្លាក់​ថ្លៃ​ពលកម្ម​ពួក​គេ​ឲ្យ​ទាប​ខ្លាំង ដែល​វា​ពិត​ជា​ស្មុគស្មាញ​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់​គេហទំព័រ​ផ្លូវការ​ក្លឹប​កន្លង​ទៅ​នេះ លោក Laporta ថា៖ “វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​គួរ​ឲ្យ​សោកសៅ​បំផុត​សម្រាប់​ខ្ញុំ ដោយ​យើង​អត់​ធ្លាប់​គិត​ថា​ចង់​ធ្វើ​វា​ទេ តែ​យ៉ាង​ណា​ខ្ញុំ​សុំទោស ព្រោះ​យើង​ត្រូវ​តែ​ដាក់​ក្លឹប​ធំ​ជាង​អ្វីៗ​ទាំង​អស់ ឬ​សូម្បី​តែ​ធំ​ជាង​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ព្រោះ​ស្ថានភាព​គឺ​បង្ខំ​ឲ្យ​យើង​ត្រូវ​តែ​ធ្វើ​បែប​ហ្នឹង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “យើង​ប្រឆាំង​នឹង​ការ​ពិត ហើយ​បន្ត​ពី​នោះ យើង​ក៏​បាន​ឃើញ ថា Barcelona នៅ​តែ​បន្ត​ធ្វើ​ការ​បាន​យ៉ាង​ល្អ វា​កំពុង​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​ភាព​ជោគជ័យ ជា​អ្វី​ដែល​យើង​រំពឹង​ទុក និង​កំពុង​បង្ហាញ​ទៅ​កាន់​អ្នក​រាល់​គ្នា”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT