សមាជិកក្រុមកាំភ្លើងធំ Arsenal ទាំងអស់នឹងទទួលបានប្រាក់បន្ថែមម្នាក់៥សែនផោន ប្រសិនបើពួកគេអាចជួយក្លឹបជាប់ក្នុង Top4 បានលេងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ។
ក្រុមរបស់លោក Mikel Arteta កំពុងនៅលេខ៤ស្រាប់ក្នុងតារាង Premier League ហើយពួកគេទើបលេងបាន២៥ប្រកួតប៉ុណ្ណោះ។ ខណៈដែលក្រុមប្រជែង Man Utd វិញនៅលេខ៥ តែចាញ់ពិន្ទុ Arsenal ១ពិន្ទុ និងលើសការប្រកួតដល់ទៅ៣ប្រកួតថែមទៀត។ ដូច្នេះវាបានសបញ្ជាក់ឱ្យឃើញថាក្ដីបំណងជាប់ Top4 របស់ Arsenal ហាក់ដូចជាមិនឆ្ងាយនោះទេ។
ជាមួយគ្នានេះដែរ ដើម្បីលើកទឹកចិត្តកីឡាករទាំងអស់ឱ្យប្រឹងប្រែងបន្ថែមទៀតនោះ ក្លឹបកាំភ្លើងក៏ប្រាប់ទៅសមាជិកទាំងអស់ថាពួកគេនឹងទទួលបានប្រាក់បន្ថែមម្នាក់៥សែនផោនទៀតដើម្បីបានលេង Champions League រដូវកាលក្រោយ។ មួយវិញទៀត ពួកគេក៏អាចនឹងមានការឡើងតម្លៃពលកម្មបន្ថែមទៀតផងដែរ៕ប្រភព៖ DailyMail