ការប្រកួតស្កុតឡែន និងអ៊ុយក្រែន នៅវគ្គជម្រុះ World Cup ត្រូវផ្អាកសិនហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតជម្រុះ World Cup រវាងក្រុមជម្រើសជាតិស្កុតឡែន និងអ៊ុយក្រែន ត្រូវបានផ្អាកសិនហើយ ដោយសារតែអ៊ុយក្រែនកំពុងតែមានសង្គ្រាមកើតឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមកាលវិភាគក្រុមទាំងពីរនឹងត្រូវប៉ះគ្នានៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២២ខាងមុខនេះហើយ ប៉ុន្តែដោយសារអ៊ុយក្រែនកំពុងមានសង្គ្រាមជាមួយរុស្ស៊ី ទើបបានជាប្រទេសនេះបានស្នើសុំផ្អាកការប្រកួតសិន។ ដោយកាលវិភាគថ្មី នៅមិនទាន់ប្រាកដនៅឡើយទេ ដោយសារតែសង្គ្រាមអ៊ុយក្រែន រុស្ស៊ី មិនទាន់ដឹងពេលវេលាបញ្ចប់នៅពេលណាដែរ។ ជាមួយគ្នានេះដែរ FIFA ក៏មិនទាន់ដាក់កាលកំណត់ច្បាស់ផងដែរ ថាតម្រូវឱ្យត្រូវប្រកួតនៅពេលណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹកថាក្រុមអ៊ុយក្រែន នៅវគ្គជម្រុះជុំចុងក្រោយនេះ ស្ថិតនៅពូលជាមួយក្រុមស្កុតឡែន វែល និងអូរទ្រីស។ ខណៈដែល World Cup វគ្គផ្ដាច់ព្រ័ត្រលេងនៅថ្ងៃ២១ខែវិច្ឆិកាដល់ថ្ងៃ១៨ខែធ្នូឆ្នាំ២០២២ នៅក្នុងប្រទេសកាតា៕ ប្រភព៖ BBC

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT