ក្រុមមាន់ខ្នាយមាស Spurs បានយកឈ្នះលើក្រុម Everton ក្នុងលទ្ធផល ៥-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
ការពិតទៅក្រុម Spurs ក៏ធ្វើមិនសូវបានល្អដែរនៅប៉ុន្មានប្រកួតមកនេះ តែសម្រាប់ការប្រកួតទល់ក្រុម Everton វិញ ឃើញថាពួកគេអាចរកគ្រាប់បាល់ដោយមិនពិបាកនោះទេ។ ដោយ៥គ្រាប់ដែលសម្រេចបានចេញពី Keane ធ្វើឱ្យចូលទីខ្លួនឯង១គ្រាប់ Son រកបាន១គ្រាប់ Kane ២គ្រាប់ និង Reguilon ១គ្រាប់។ ក្រុម Everton មិនអាចតដៃអ្វីបានទេក្នុងការប្រកួតនេះ។
បរាជ័យនេះដែរ បានធ្វើឱ្យក្រុម Everton ប្រឈមខ្លាំងក្នុងការធ្លាក់ចូលតំបន់កាត់ចោលហើយ។ ពួកគេត្រូវការផ្លាស់ប្ដូរឱ្យបានលឿនបំផុត ដើម្បីស្វែងរកពិន្ទុបន្ថែមគេចចេញពីការធ្លាក់ទៅលេងនៅលីគទី២។ ដោយពេលនេះ ពួកគេលេង២៥ប្រកួតមាន២២ពិន្ទុនៅលេខ១៧ ស្របពេលក្រុម Burnley វិញនៅលេខ១៨ មាន២១ពិន្ទុ ឆ្លងកាត់២៦ប្រកួត៕ប្រភព៖ DailyMail