ការ​ពិត​ដ៏​រសើប ៣ យ៉ាង ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី Diogo Jota

បុរស​ដែល​មាន​ឈ្មោះ​ពេញ Diogo Jose Teixeira da Silva ឬ​ត្រូវ​បាន​គេ​ស្គាល់​ជា Diogo Jota បាន​កើត​នៅ​ថ្ងៃ​ទី ៤ ធ្នូ ឆ្នាំ ១៩៩៦ ក្នុង​ទីក្រុង Porto ប្រទេស​ព័រទុយហ្គាល់ ពេល​នេះ​កំពុង​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​មួយ​របស់​ក្លឹប​ហង្ស​ក្រហម Liverpool ដោយ​ពេល​ចុង​ក្រោយ បាន​ក្លាយ​ជា​តួ​ឯក​ជំនួស​វត្តមាន Roberto Firmino។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​តែ​ពី​បាន​ឃើញ​នូវ​សមត្ថភាព​របស់​គេ​លើ​ទីលាន CTS Sports ជឿ​ថា អ្នក​រាល់​គ្នា​ប្រហែល​ជា​មិន​ធ្លាប់​បាន​ដឹង​នោះ​ទេ នូវ​រឿងរ៉ាវ​រសើប​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៣ ពី​កីឡាករ​វ័យ ២៥ ឆ្នាំ​ខាង​លើ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ជា​បុរស​ស្មោះ​ស្នេហ៍

ឈ្មោះ​ជា​កីឡាករ​បាល់ទាត់​ល្បីល្បាញ​ម្នាក់ ជា​រឿង​ធម្មតា​ទេ ដែល​មាន​នារី​រូប​ស្រស់​ជា​ច្រើន​តាម​ក្រវែល តែ​សម្រាប់ Jota គឺ​រាប់​បាន​ជា​បុរស​ស្មោះ​មួយ​នឹង​មួយ មិន​ចេះ​វៀចវេរ ឬ​លួច​ទាក់ទង​ក្រៅ​ដូច​កីឡាករ​មួយ​ចំនួន​ទៀត​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណង​ស្នេហ៍​របស់ Jota កាន់​ឆ្នាំ​ប្រហែល​នឹង Messi&Antonella ដែរ ដោយ​លោក​បាន​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ត​ស្រី រួម​ទីក្រុង Porto តាំង​ពី​ឆ្នាំ ២០១៣ មក​ទល់​បច្ចុប្បន្ន។ សព្វថ្ងៃ​ដ្បិត​មិន​ទាន់​រៀបអាពាហ៍ពិពាហ៍ តែ Jota និងតារាម៉ូដែលស្រី Rute Cardoso បាន​បង្កើត​កូន​ប្រុស​មួយ ឈ្មោះ Dinis កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០២១ ហើយ​ក៏​មាន​សមាជិក​ជា​សត្វ​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​ផ្សេង​ទៀត​ ឈ្មោះ Luna។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) idol ក្នុង​ដួងចិត្ត

មិន​ទៅ​គាំទ្រ​វីរបុរស​ណា​ឆ្ងាយ សម្រាប់ Jota បាន​មាន​ចិត្ត​ស្រលាញ់​គាំទ្រ​កីឡាករ​រួម​សញ្ជាតិ គឺ​រៀមច្បង Cristiano Ronaldo តាំង​តែ​ពី​នៅ​ក្មេង​វ័យ។ អាយុ​ខុស​គ្នា​ជាង​មួយ​ជួរ តែ​ទី​បំផុត Jota ក៏​អាច​សម្រេច​ក្តី​ស្រមៃ លេង​រួម​គ្នា​ជាមួយ​នឹង​កីឡាករ​ក្នុង​ដួង​ចិត្ត នៅ​ឯ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ កាល​ពី​ឆ្នាំ ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Jota ធ្លាប់​ប្រាប់​ទៅ​កាន់​សារព័ត៌មាន FourFourTwo៖ “Cristiano គឺ​ជា​ idol របស់​ខ្ញុំ ដោយ​ខ្ញុំ​បាន​មើល​គាត់​លេង​នៅ​កម្រិត​ដ៏​ខ្ពស់ ពេល​ឈរ​ជើង​ឲ្យ​ក្លឹប Manchester United ជា​លើក​ដំបូង ហើយ​គាត់​បាន​ឈ្នះ​ពាន​រង្វាន់ Ballon d’Or និង​ពាន​ជា​ច្រើន​ទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ក្នុង​នាម​ជា​កីឡាករ​ព័រទុយហ្គាល់​ម្នាក់ ខ្ញុំ​តែងតែ​រៀនសូត្រ​ពី​គាត់ ដើរ​តាម​គន្លង​របស់​គាត់ យក​គាត់​ជា​គំរូ ហើយ​មាន​ពេលវេលា​មួយ​នោះ ពិសេស​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ គឺ​ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង ដែល​ខ្ញុំ​ប្តូរ​ចូល​ជំនួស​គាត់​ នៅ​ប្រកួត​ទល់​លីទុយអានី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ហើយ​ក៏​រីករាយ​បំផុត​ដែរ ពេល​បាន​រួម​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ជាមួយ Cristiano”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ក្លឹប​ដែល​គេ​ស្រលាញ់​គាំទ្រ

មិនមែន​ជា Liverpool ក៏​មិនមែន​ជា​ Wolves ឬ​អតីត​ក្លឹប​ចាស់ Atletico Madrid អី​នោះ​ដែរ តែ​បែរ​ជា​ Everton ជា​ក្លឹប​ដែល Jota ស្រលាញ់​គាំទ្រ​កាល​ពី​ដំបូង។ ហ្នឹង​ហើយ​អត់​ច្រឡំ​ទេ គឺ​ជា​ក្លឹប​គូ​ប្រជែង​រួម​ទីក្រុង Merseyside របស់​ហង្ស ដែល​នេះ​ប្រាកដ​ជា​រឿង​ភ្ញាក់ផ្អើល​ថ្មី​មួយ​សម្រាប់​អ្នក​គាំទ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Jota ធ្លាប់​និយាយ​ប្រាប់​សារព័ត៌មាន The Guardian បែប​នេះ៖ “ខ្ញុំ​ចូលចិត្ត​ទស្សនា​ការ​លេង​របស់ Everton ជា​ពិសេស​ក្នុង​ទឹកដី​របស់​ពួក​គេ ដ្បិត​មិនមែន​ជា​ក្លឹប​ដែល​ប្រជែង​ពាន​រង្វាន់ តែ​ Everton តែងតែ​បង្កើត​ភាព​ស្មុគស្មាញ​ដល់​បណ្តា​ក្លឹប​ធំៗ ដែល​ត្រូវ​ប៉ះ ជា​រួម​ទៅ​ខ្ញុំ​ចូលចិត្ត​របៀប​ប្រកួតប្រជែង​របស់​ក្លឹប​មួយ​នេះ​ខ្លាំង​ណាស់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT