បើ​ឈោង​បាន​កៅអី​នៅ UCL តើ​កីឡាករ Arsenal ក្នុង​ម្នាក់​ទទួល​បាន​ប្រាក់​បន្ថែម​ប៉ុន្មាន?

ក្លឹប​កាំភ្លើង​ធំ Arsenal កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ ​ដោយ​គិត​ត្រឹម​ជុំ​ទី ២៥ ពួក​គេ​រក​បាន ៤៨ ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី ៤ នាំ​មុខ ១ ពិន្ទុ​ទៅ​លើ Man Utd ហើយ​ក៏​សល់ ៣ ជុំ​ក្នុង​ដៃ​ផ្សេង​ទៀត​ដែរ។ ប្រកួត​បន្តបន្ទាប់​របស់​ក្រុម​ដឹកនាំ​ដោយ​លោក Mikel Arteta នឹង​ត្រូវ​ប៉ះ Leicester City, Liverpool និង Aston Villa ហើយ​បើ​ក្រុម​បន្ត​ឈ្នះ នោះ​ឱកាស​ក្តោបក្តាប់​តំណែង Top 4 នឹង​អាច​មាន​ដល់ ៧០ ភាគរយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​អ្នក​មាន​ដឹង​ទេ​ថា Arsenal ខកខាន​លេង​ពាន​អឺរ៉ុប Champions League អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ហើយ? ចុះ​សារ​នេះ ប្រសិន​ជា​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង អាច​ប្រជែង​យក​កៅអី​ពិត​មែន​នោះ ចំពោះ​បណ្តា​កីឡាករ នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ប៉ុន្មាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Daily Mail ចុះ​ផ្សាយ​ថា ក្លឹប Arsenal នឹង​ចែក​ប្រាក់​លើក​ទឹក​ចិត្ត​ប្រមាណ ៥០០ ០០០ ផោន ឬ​ជាង ៦៥០ ០០០ ដុល្លារ​ទៅ​កាន់​បណ្តា​កីឡាករ​ជា​សមាជិក​ទាំង​អស់ ប្រសិន​នៅ​បញ្ចប់​រដូវ​កាល​នា​ខែ​ឧសភា​ខាង​មុខ ក្លឹប​អាច​ឈរ​នៅ​ចំណាត់ថ្នាក់ Top 4 ជែង​យក​បាន​កៅអី​លេង UCL រដូវ​កាល​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពី​ប្រាក់​ឧបត្ថម្ភ​ខាង​លើ ចំពោះ​កីឡាករ​មួយ​ចំនួន ក៏​នឹង​ដំណើរការ​ផ្អែក​ទៅ​តាម​កិច្ច​ព្រមព្រៀង​ ដែល​សន្យា​នឹង​ដំឡើង​ថ្លៃ​ពលកម្ម​ជូន ក្រោយ​ពួក​គេ​អាច​ជួយ​ក្លឹប ឲ្យ​បញ្ចប់​រដូវ​កាល​ឈរ​នៅ​លេខ​រៀង​ទី ៤។ ជាក់ស្តែង​ដូច​ជា​កីឡាករ​វ័យ​ក្មេង ដែល​កំពុង​ទទួល​បាន​ថ្លៃ​ពលកម្ម​ទាប តួ​យ៉ាង Emile Smith Rowe បាន​តែ ២០ ០០០ ផោន/សប្តាហ៍, Nuno Tavares បាន​តែ ២៧ ០០០ ផោន/សប្តាហ៍ និង Bukayo Saka បាន​តែ ៣០ ០០០ ផោន/សប្តាហ៍ ក៏​រាប់​បាន​ជា​ឱកាស​ល្អ​សម្រាប់​ពួក​គេ​ជាក់​ជា​មិន​ខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​តាម​ការ​លើក​ឡើង​របស់​អ្នកចាត់ការ លោក Arteta ក៏​បាន​សង្កត់​ធ្ងន់​ថា លោក​នឹង​មិន​មាន​ការ​សង្ឃឹម​ខ្ពស់ ដោយ​គ្រាន់​តែ​មើល​លើ​ការ​ប្រកួត​ដែល​ក្រុម​នៅ​សល់​ច្រើន​ជាង​គូ​ប្រជែង​នោះ​ទេ។ អតីត​ដៃ​ស្តាំ​របស់​ Pep និយាយ៖ “ខ្ញុំ​អត់​បាន​មើល​តារាង​ចំណាត់ថ្នាក់ ដោយសារ​តែ​យើង​នៅ​សល់​ប្រកួត​ក្នុង​ដៃ​ច្រើន​ជាង​គេ​នោះ​ទេ ព្រោះ​អី​យើង​មាន​កាលវិភាគ​ខុសៗ​គ្នា គ្រាន់​ឈរ​លើ​គោលដៅ​តែ​មួយ ណា​មួយ​លទ្ធផល​ពេល​បន្ទាប់​ទៀត ខ្ញុំ​ក៏​មិន​អាច​កំណត់​បាន​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​សម្រាប់​ការ​ប្រកួតប្រជែង​ពាន​អឺរ៉ុប Champions League សម្រាប់​ក្លឹប Arsenal មិន​ធ្លាប់​បាន​ស្គាល់​រសជាតិ​ឈ្នះ​ពាន​សូម្បី​តែ​ម្តង​ ដូច​គ្នា​ទៅ​នឹង Man City អ៊ីចឹង​ដែរ។ ពួក​គេ​បាន​ចូលរួម​ការ​ប្រកួត ១៩ សម័យ​កាល ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ កាល​ពី​រដូវ​កាល ២០០៥/០៦ តែ​ស្តាយ​ភ្លាត់​ចាញ់ Barcelona ១-២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើក​ចុង​ក្រោយ​ដែល Arsenal មាន​ឈ្មោះ​លេង​នៅ UCL គឺ​រដូវ​កាល ២០១៦/១៧ ដែល​សារ​នោះ ឡើង​បាន​ត្រឹម​វគ្គ ១៦ ក្រុម។ នៅ​រយៈ​ពេល​ ១០ ឆ្នាំ​ចុង​ក្រោយ ក្រុម​ឡើង​អស់​ខ្ពស់​ត្រឹម​វគ្គ Knockout stage មួយ​នោះ​តែ​ប៉ុណ្ណោះ ហើយ​ Bayern Munich និង Barcelona រាប់​បាន​ជា​សត្រូវ​ស៊ីសាច់ហុតឈាម ព្រោះ​ធ្លាប់​បាន​ទម្លាក់​កាំភ្លើង​ធំ រាប់​ភ្លេច​ទៅ​ហើយ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT