Trippier ថា​មក​លេង​ឲ្យ Newcastle មិន​មែន​មក​ដើម្បី​លុយ​នោះ​ទេ

បន្ទាប់​ការ​ចាកចេញ​ពី​ក្លឹប Atletico Madrid សម្រាប់​ខ្សែ​ការពារ Kieran Trippier បាន​ប្រែ​មក​ក្លាយ​ជា​ចំណែក​សំខាន់​របស់​លោក Eddie Howe នៅ​ក្លឹប​សារិកា​ព្រៃ Newcastle United ជាក់ស្តែង​បង្ហាញ​ខ្លួន ៨ ប្រកួត រក​បាន ២ គ្រាប់​ហើយ គិត​ចាប់​តាំង​ការ​ផ្ទេរ​ចូល​នៅ​ខែ​មករា ជាមួយ​តម្លៃ​ខ្លួន ១២ លាន​ផោន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​កាល​ពី​ពេល​កន្លង​ទៅ បុរស​វ័យ ៣១ ឆ្នាំ បាន​មក​និយាយ​ច្បាស់ៗ​ថា រឿង​លុយ​មិនមែន​ជា​ការ​សម្រេច​ចិត្ត​អាទិភាព​ក្នុង​ការ​ផ្ទេរ​មក Newcastle នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ដោយសារ​ចង់​នៅ​ក្បែរ​គ្រួសារ និង​ចាប់​អារម្មណ៍​ពី​ផែនការណ៍​ទៅ​ថ្ងៃ​មុខ​របស់​ក្លឹប ទើប​គេ​ព្រម​ចាកចេញ​ពី​ក្លឹប​កាន់​ឆ្នាំ​នៅ​ទីក្រុង Madrid។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Trippier និយាយ៖ “សម្រាប់​ខ្ញុំ​ រឿង​គេ​និយាយ​ហ្នឹង អត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​អី​ទេ ព្រោះ​ហេតុផល​ខ្ញុំ​មក​អង់គ្លេស ខ្ញុំ​ដឹង​ខ្លួន​ឯង​ច្បាស់ ព្រោះ​បើ​ខ្ញុំ​សម្លឹង​ឃើញ​រឿង​លុយ ខ្ញុំ​អាច​បន្ត​នៅ Madrid ក៏​បាន​ដែរ តែ​នេះ​ខ្ញុំ​ចាប់​អារម្មណ៍​លើ​ហេតុផល​ផ្សេង ជុំវិញ​ការ​វិល​មក​អង់គ្លេស និង​លេង​នៅ Premier League”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ការពារ​ខាង​លើ​បន្ត៖ “ខ្ញុំ​ចង់​មក​រស់​ក្បែរ​គ្រួសារ ក៏​ដូច​ជា​ចាប់​អារម្មណ៍​លើ​ចក្ខុវិស័យ​របស់​ក្លឹប ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​ម្ចាស់​ក្លឹប ក៏​ដូច​ជា​អ្នកចាត់ការ គាត់​បាន​គូសវាស​គោលដៅ​ដែល​ត្រូវ​ទៅ​នៅ​ពេល​ខាង​មុខ ទាំង​អស់​នេះ​គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT