កាល​នៅ Chelsea ធ្លាប់​អន់​ចិត្ត​គ្នា ឥឡូវ​តា Sarri ចង់​ហៅ​ឲ្យ​មក​ជួយ​ខ្លួន​នៅ Lazio ហើយ

ក្លឹប Lazio ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Maurizio Sarri ហាក់​ពេញ​ចិត្ត​នឹង​គុណភាព​របស់​អ្នកចាំទី Kepa Arrizabalaga ដោយ​ចង់​នាំ​យក​គេ​មក​ទឹកដី​អ៊ីតាលី នៅ​រដូវ​កាល ២០២២/២៣ ដ្បិត​អី​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល Chelsea សព្វថ្ងៃ សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Corriere dello Sport ចុះ​ផ្សាយ លោក Sarri មើល​ឃើញ​សមត្ថភាព​កីឡាករ​អេស្ប៉ាញ នៅ​តែ​ល្អ ហើយ​ក៏​ចង់​បាន​អ្នកចាំទី​ដៃ​ថ្មី មក​ជំនួស​តំណែង​ Pepe Reina ផង​ដែរ ព្រោះ​អី​ខ្ញី​ចាស់​រូប​នេះ ត្រូវ​ផុត​កុងត្រា រី​ឯ​វ័យ​ក៏​ហៀរ​ជិត​ចូល ៤០ ឆ្នាំ។ Kepa នឹង​មក​ប្រជែង​តំណែង​ដៃ​ទី​មួយ ជាមួយ​កីឡាករ​សកម្ម​សព្វថ្ងៃ គឺ Thomas Strakosha។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា Sarri និង Kepa ធ្លាប់​សហការ​រួម​គ្នា កាល​នៅ​ក្លឹប​ម្ចាស់ដី Stamford Bridge តែ​ក៏​ធ្លាប់​មាន​រឿង​រកាំរកូស​នឹង​គ្នា​ជា​ច្រើន​សារ​ដែរ។ ងាក​ទៅ​មើល​តម្លៃ​ផ្ទេរ​ចេញ​របស់ Kepa បន្តិច ប្រសិន​ Lazio ចង់​យក គឺ​ទំនង​ជា​ត្រូវ​ចំណាយ​ល្បាក់ ៨០ លាន​អឺរ៉ូ ហើយ​ជាមួយ​ថ្លៃ​ពលកម្ម​គឺ​ជិត ៨ លាន​អឺរ៉ូ/ឆ្នាំ​ផ្សេង​ទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ CdS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT