Ronaldo នឹង​រត់​ទៅ​ជ្រក​នៅ​ទ្រនំ​ថ្មី PSG បើ Man Utd ហ៊ាន​តែ​អត់​បាន​លេង UCL

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​បារាំង Paris Saint-Germain ទំនង​ជា​នឹង​ទទួល​បាន​សមាជិក​ថ្មី ជា​កំពូល​កីឡាករ​ឆ្នើម​គឺ Cristiano Ronaldo នៅ​រដូវ​ក្តៅ​ខាង​មុខ ពោល​ឲ្យ​តែ​ក្លឹប​ព្រម​បើក​ផ្លូវ​ទទួល​យក នោះ​សាមី​ខ្លួន នឹង​មិន​ទាក់ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​ដើរ​ចូល​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Football Transfers ចុះ​ផ្សាយ​ថា តារា​ឆ្នើម​វ័យ ៣៧ ឆ្នាំ បាន​គិតគូរ​រួច​ជា​ស្រេច​ហើយ ថា​នៅ​សេសសល់ ១០ ជុំ​បន្ទាប់​ក្នុង​ក្របខ័ណ្ឌ Premier League ប្រសិន​ក្លឹប​មិន​អាច​ប្រជែង​យក​ចំណាត់ថ្នាក់ Top 4 ដើម្បី​បាន​កៅអី​លេង​ពាន​អឺរ៉ុប UEFA Champions League រដូវ​កាល​ក្រោយ នោះ​គេ​នឹង​ដើរ​ចេញ មុន​ផុត​កុងត្រា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត​ទៅ កីឡាករ​ព័រទុយហ្គាល់​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ ២០២៣ តែ​លោក​នឹង​មិន​ចង់​បន្ត​នៅ​ទៀត​ទេ ប្រសិន​ក្លឹប​មិន​អាច​ស្រោចស្រង់​ស្ថានការណ៍​ឲ្យ​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ។ គួរ​រំឭក​ដែរ​ថា Ronaldo សរុប​ស្ថិតិ​លេង​ឲ្យ United ៣០ ប្រកួត ទើប​តែ​រក​បាន ១៥ គ្រាប់​និង Assist ៣ លើក​ប៉ុណ្ណោះ ជុំវិញ​តម្លៃ​ផ្ទេរ គឺ​ទាប​ទេ មិន​ដល់ ៣០ លាន​អឺរ៉ូ​ឡើយ តែ​សំខាន់​គឺ​ត្រង់​ថ្លៃ​ពលកម្ម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Football Transfers

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT