ក្រុមបិសាចក្រហម Manchester United បានបរាជ័យយ៉ាងទក់សាច់តែម្ដង ក្រោមថ្វីជើងរបស់ក្រុម Manchester City ក្នុងការប្រកួតពានរង្វាន់ English Premier League ក្នុងលទ្ធផល ៤-១។
ក្រុម Manchester City ក្នុងការប្រកួតនេះពិតជាធ្វើបានល្អណាស់។ ពួកគេសម្រុកទៅលើក្រុម Man Utd ខ្លាំង ដោយមិនឱ្យមានបាល់លេងនោះទេ។ ខណៈដែល៤គ្រាប់ដែលសម្រេចបាននៅយប់មិញនោះ ចេញពី De Bruyne ២គ្រាប់និង Mahrez ២គ្រាប់។ ដោយឡែកសម្រាប់១គ្រាប់របស់ Man Utd វិញ រកបានដោយ Sancho ។ ក្នុងការប្រកួតនេះដែរ មិនមានវត្តមានរបស់ Cristiano Ronaldo នោះទេ។
ការបន្ថែម៣ពិន្ទុក្នុងការប្រកួតសំខាន់នេះដែរ បានជួយឱ្យក្រុមរបស់លោក Pep បន្ដដាច់៦ពិន្ទុពីក្រុមលេខ២ Liverpool ដដែលទេ ប៉ុន្តែក្រុមហង្សក្រហមនៅសល់១ប្រកួតក្នុងដៃដែរ។ ប្រសិនបើ១ប្រកួតនោះ ពួកគេឈ្នះ នោះគម្លាតនៅសល់ត្រឹម៣ពិន្ទុប៉ុណ្ណោះ៕ ប្រភព៖ DailyMail