ខ្សែការពារ Sergio Ramos កំពុងសម្រុកហាត់ ដើម្បីឱ្យជាសះស្បើយពីរបូសទាន់ពេលសម្រាប់ប្រកួតជាមួយក្រុម Real Madrid នៅថ្ងៃទី៨ខែមីនាឆ្នាំ២០២២នេះ។
ក្រុម PSG នឹងត្រូវធ្វើដំណើរទៅទឹកដីអេស្ប៉ាញកីឡដ្ឋាន Bernabeu ដើម្បីប្រកួតជើងទី២ទល់ក្រុម Real Madrid សម្រាប់ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ ខណៈដែលជើងទី១កន្លងទៅ ក្រុម PSG បានយកឈ្នះលើក្រុមអេស្ប៉ាញក្នុងលទ្ធផល ១-០ ម្ដងរូចហើយ ដោយកាលនោះ Kylian Mbappe ជាអ្នកទាត់ចូលនៅចុងម៉ោងទៅហើយ។
សម្រាប់ជើងទី២នេះដែរ វាជាលើកដំបូងរបស់ Ramos ក្នុងការត្រលប់មក Bernabeu ហើយត្រូវលេងប្រឈមជាមួយក្លឹបចាស់ Real Madrid របស់គេទៀត។ អតីតប្រធានក្រុមអធរាជសនេះ មានប្រវត្តិច្រើនណាស់នៅទឹកដីនេះ ក៏ព្រោះតែគេជា Legend របស់ក្លឹបទៅហើយ។ តែបានលេងឬអត់នៅមិនទាន់ច្បាស់ទេ ព្រោះ Ramos នៅមានរបូសនៅឡើយ។ រូបគេកំពុងប្រឹងប្រែងព្យាបាល ដើម្បីជាឱ្យទាន់ការប្រកួតសំខាន់នេះ៕ ប្រភព៖ Marca