គ្រូ​បង្វឹក​យុវជន​របស់​ក្រុម Shakhtar Donetsk ​ស្លាប់ ​ដោយសារ​ត្រូវ​បំណែក​គ្រាប់​

គ្រូ​បង្វឹក​របស់​ក្រុម​យុវជន​ក្លឹប Shakhtar Donetsk ​បាន​ស្លាប់​បាត់​ទៅ​ហើយ ​ក្រោយ​ពី​លោក​សម្រេច​ចិត្ត​ចូល​ធ្វើ​ទាហាន​ច្បាំង​ជាមួយ​រុស្ស៊ី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សង្គ្រាម​ដែល​រុស្ស៊ី​សម្រេច​ចិត្ត​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​បាន​បន្ដ​មិន​ឈប់ឈរ​ឡើយ។ ​រហូត​មក​ដល់​ពេល​នេះ ​រុស្ស៊ី​វាយ​យក​ក្រុង​បាន​មួយ​ហើយ ​ខណៈ​ដែល​ទ័ព​របស់​ពួកគេ​បន្ដ​រុល​ទៅ​មុខ​ទៀត ដើម្បី​វាយ​ដណ្ដើម​យក​ក្រុង​គៀវ​ឱ្យ​បាន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ជាមួយ​ការ​ប្រឹង​ប្រយុទ្ធ​របស់​រុស្ស៊ី​នេះ​ដែរ ​ខាង​អ៊ុយក្រែន​ឯ​ណោះ​វិញ ​ក៏​ប្រឹង​ការពារ​ខ្លាំង​ណាស់​ដែរ។ ពលរដ្ឋ​អ៊ុយក្រែន ​បាន​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​សង្គ្រាម​ជា​ច្រើន ​ដោយ​ក្នុង​នោះ​សូម្បី​តែ​អ្នក​កីឡា​ក៏​ចូល​ទៅ​កាន់​កាំភ្លើង​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាមិញ ​ប្រភព​ពី​ក្លឹប Shakhtar Donetsk ​បាន​បញ្ជាក់​ថា​មាន​សមាជិក​ក្លឹប​ម្នាក់​បាន​ស្លាប់​ទៅ​ហើយ ដោយសារ​តែ​ចូល​ទៅ​ធ្វើ​ជា​ទាហាន​ការពារ​ទឹក​ដី​នេះ។ ​ម្នាក់​នោះ គឺ​គ្រូ​បង្វឹក​របស់​ក្រុម​យុវជន ដែល​បាន​ចូល​ទៅ​ប្រឆាំង​ជាមួយ​រុស្ស៊ី​តាំង​ពី​ដំបូង។ ​គ្រូ​បង្វឹក​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ស្លាប់ ដោយសារ​ត្រូវ​គ្រាប់​បំណែក​ដែល​រុស្ស៊ី​បាញ់​ស្រោច​មក​លើ​ក្រុង​គៀវ៕ ប្រភព៖ Mirror

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT