Barcelona ​នឹង​បន្ដ​កុងត្រា​ថ្មី​ឱ្យ Dani Alves ​ទៀត​

ក្រុម​ FC Barcelona ​នឹង​បន្ដ​កុងត្រា​ថ្មី​ឱ្យ​ខ្សែ​ការពារ Dani Alves ​ទៀត ​ក្រោយ​ពី​វត្ដមាន​របស់​គេ​ចូល​រួម​ក្រុម​តាំង​ពី​ខែ​មករា​មក ​ជួយ​បាន​ច្រើន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​Dani ​ស្ម័គ្រ​ចិត្ត​មក​ចូល​រួម​ជាមួយ​ក្រុម FC Barcelona ​វិញ​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​២០២២​កន្លង​ទៅ។ ​ខ្សែ​ការពារ​ចាស់​វស្សា​រូប​នេះ ​នៅ​តែ​មាន​ទម្រង់​លេង​ល្អ ជួយ​ក្រុម​បាន​ច្រើន​ដដែល ​បើ​ទោះ​ជា​រូបគេ​អាយុ​ច្រើន​ហើយ​ក៏​ដោយ។ ​មើល​ឃើញ​បែប​នេះ ​ទើប​លោក Xavi ​អ្នក​ចាត់ការ​ក្រុម Barcelona ​ចង់​បាន​រូបគេ​មក​លេង​ទៀត​នៅ​រដូវ​កាល​ក្រោយ ​ដោយ​ចប់​រដូវ​កាល​នេះ​ទំនង​ជា​ផ្ដល់​កុងត្រា​ឱ្យ​១​ឆ្នាំ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កីឡាករ​វ័យ​៣៨​ឆ្នាំ​ខាង​លើ​ពិត​ជា​មាន​ប្រយោជន៍​ជួយ​ក្រុម​បាន​ច្រើន​ណាស់។ រូបគេ​បាន​រ៉ាប់រង​តំបន់​ការពារ​ស្លាប​បាន​យ៉ាង​ល្អ ​ហើយ​អាច​ឡើង​ទៅ​ជួយ​ប្រយុទ្ធ​ថែម​ទៀត។ តាំង​ពី​ខែ​មករា​មក ​Alves ​រក​បាន​គ្រាប់​បាល់​១​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៣​គ្រាប់​ផង​ដែរ៕ ប្រភព៖ Marca

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT