លោកតា Sir Alex Fugerson បានផ្ដល់យោបល់ឱ្យក្រុមបិសាចក្រហម Manchester United ជ្រើសយកលោក Carlo Ancelotti មកដឹកនាំក្រុមបន្ដពីលោក Ralf Rangnick ។
ក្រុម Man Utd កំពុងស្វែងរកអ្នកចាត់ការថ្មីនៅរដូវក្ដៅខាងមុខនេះ ដោយក្នុងនោះលោក Mauricio Pochettino ដែលកំពុងដឹកនាំ PSG និងលោក Erik Ten Hag ដែលកំពុងដឹកនាំក្រុម Ajax ស្ថិតក្នុងបេក្ខភាពលើគេហើយ ដែលលោក Rangnick មើលឃើញ។ តែបើតាមការគិតរបស់លោកគ្រូតា Sir Alex វិញ លោកចង់បានគ្រូសំបូរបទពិសោធ Ancelotti មកដឹកនាំបន្ដជាង។ ការចង់បាននេះដែរ ក៏ព្រោះតែអ្នកចាត់ការអ៊ីតាលីរូបនេះ ធ្លាប់ដឹកនាំក្រុមធំៗជាច្រើននៅអឺរ៉ុប ហើយតាមបទពិសោធនេះ លោកនឹងអាចជួយ Man Utd បាន។
យ៉ាងណា Ancelotti នៅពេលនេះ កំពុងដឹកនាំក្រុមយក្សអេស្ប៉ាញ Real Madrid ទៅហើយ ជាមួយការឈរនៅកំពូលតារាង La Liga ទៀត ដោយដាច់៦ពិន្ទុពីក្រុមលេខ២ Sevilla ។ បើនិយាយពីបទពិសោធដឹកនាំក្រុមនៅអង់គ្លេសវិញ លោក ធ្លាប់ដឹកនាំ Chelsea និងជួយឈ្នះ Premier League និង FA Cup ។ សម្រាប់ដឹកនាំ Everton វិញ មិនជោគជ័យ ឈ្នះពានអ្វីនោះទេ៕ ប្រភព៖ DailyMail
займы безработным наличными без отказа