ឃើញ​កាលវិភាគ​ហត់​ជំនួស! ចន្លោះ​ពេល ១៨ ​ថ្ងៃ Ronaldo ត្រូវ​តតាំង​ក្រុម​គីឡូ​ធ្ងន់​ដល់​ទៅ ៤

អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ​ ថា​ជា​ទូទៅ​រៀងរាល់​ឆ្នាំ គឺ​កំឡុង​ខែ​មិនា-មេសា ជា​ពេលវេលា​ដែល​មាន​ការ​ប្រកួត​មមាញឹក​ខ្លាំង ជា​ពិសេស​សម្រាប់​ក្រុម​កំពូល ដែល​ត្រូវ​លេង​នៅ​ពាន​រង្វាន់​ខ្នាត​យក្ស។ ហើយ​បើ​ថា​កីឡាករ​នោះ ជាប់​ភារកិច្ច​នៅ​ជម្រើស​ជាតិ​ផង នោះ​គឺ​មួយ​ខែ​ពេញ សឹង​តែ​គ្មាន​ពេល​សម្រាក​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក Cristiano Ronaldo គឺ​បាន​ឈាន​ចូល​មក​ដល់​ពេលវេលា​ដ៏​មមាញឹក​នេះ​ហើយ ពោល​ទាំង​ការ​លេង​ឲ្យ​ក្លឹប Manchester United និង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់។ នៅ​ចន្លោះ​ពេល ១៨ ​ថ្ងៃ បុរស​វ័យ ៣៧ ឆ្នាំ នឹង​ត្រូវ​តតាំង​ការ​ប្រកួត​សំខាន់​ដល់​ទៅ ៤ លើក ហើយ​ជឿ​ថា​ក្រុម​នឹង​ត្រូវ​ការ​វត្តមាន​របស់​គេ​ជា​ចាំ​បាច់៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Man City ទល់ Man Utd

នៅ​ចុង​សប្តាហ៍​នេះ ជំនួប​ពិសេស​នៅ​ថ្ងៃ​អាទិត្យ ឬ Super Sunday នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports នា​វេលា​ម៉ោង ១១:៣០ នាទី​យប់ ជា​ការ​ប៉ះ​គ្នា​រវាង​ក្លឹប​រួម​ទីក្រុង Manchester។ លើក​ចុង​ក្រោយ ដែល CR7 លេង​ទល់​ក្រុម​មេឃ​ខៀវ គឺ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ទៅ នៅ​ឯ​ទឹកដី Old Trafford ដែល​ក្រុម​ចាញ់ ០-២។

៣) Man Utd ទល់ Tottenham Hotspur

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលង​ទៅ​ចុង​សប្តាហ៍​បន្ទាប់ នៅ​ថ្ងៃ​អាទិត្យ ដដែល វេលា​ម៉ោង ១២:៣០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៣ ​មិនា ក្លឹប​ដឹកនាំ​ដោយ​លោក Ralf Rangnick នឹង​ត្រូវ​កំណត់​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​លោក Antonio Conte។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ជើង​ទី ១ លេង​នៅ​កីឡដ្ឋាន ក្នុង​ទីក្រុង​ឡុង United បាន​យក​ឈ្នះ ៣-០ ដោយ Ronaldo រក​បាន ១ គ្រាប់​និង Assist ១ ក្រោយ​ឈរ​ជើង​លើ​ទីលាន បាន ៧១ នាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Man Utd ទល់ Atletico Madrid

កាល​ពី​ជើង​ទី ១ ចុង​ខែ​កុម្ភៈ ក្លឹប​ទាំង​ពីរ​លេង​ស្មើ ១-១ ហើយ​មក​ដល់​ជើង​ទី ២ នៅ​ដី Old Trafford គឺ Man Utd ទាមទារ​លទ្ធផល​យក​ឈ្នះ ១ គ្រាប់​ជា​ចាំ​បាច់ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ត។ គេ​កំពុង​រង់ចាំ​មើល ថា​តើ CR7 អាច​បង្កើត​ផ្លែផ្កា​ជោគជ័យ​បាន​ដែរ​ឬ​យ៉ាង​ណា នៅ​វេលា​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១៦ មិនា ស្រប​ពេល​ដែល​គ្រាប់​បាល់​ចុង​ក្រោយ ទល់​ក្លឹប​ចាត់ការ​ដោយ​គ្រូ​អាហ្សង់ទីន Simeone គឺ​គ្រា​ឈរ​ជើង​ឲ្យ Juventus រក​បាន Hat-trick កាល​ពី​ឆ្នាំ ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ព័រទុយហ្គាល់ ទល់​ ទួរគី

តាម​ថា Ronaldo ត្រូវ​ចូលរួម​ការ​ប្រកួត​ទល់ Liverpool មុន​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ ៤ ​ថ្ងៃ តែ​ការ​ប្រកួត​ត្រូវ​លើក​ពេល ក្រោយ​ក្រុម​លោក Jurgen Klopp ជាប់​ភារកិច្ច​ត្រូវ​ទៅ​លេង​នៅ FA Cup។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ឯ​ណេះ សម្រាប់ CR7 ក៏​សំខាន់​ដែរ បើ​ចាញ់ គឺ​នឹង​បាត់បង់​ឱកាស​ទៅ​លេង​នៅ World Cup ហើយ​បើ​ឈ្នះ គឺ​ត្រូវ​រង់ចាំ​អុត​មើល​គូ​ប្រជែង​ត្រូវ​ជួប​គ្នា​ចុង​ក្រោយ​មួយ​ទៀត រវាង​ម៉ាសេដូនី ឬ​អ៊ីតាលី។ សម្រាប់​កាលបរិច្ឆេទ​រវាង​ព័រទុយហ្គាល់-ទួរគី នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports នា​វេលា​ម៉ោង ០២:៤៥ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ២៥ ​មិនា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ займ на карту мгновенно круглосуточно без отказа без процентов без паспорта

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT